Skip to content
ខាន់ ចេ សា នឹងឡើងប្រកួតលក្ខណៈ Superfight នៅដើមខែមេសា
    ទំព័រដើម  »  វីដេអូ

ខាន់ ចេ សា នឹងឡើងប្រកួតលក្ខណៈ Superfight នៅដើមខែមេសា

ភ្នំពេញ៖ កីឡា​ការិនី​កូនកាត់​កម្ពុជា​-​ម៉ិច​ស៊ិក​ អាមេរិក ខាន់ ចេ​សា ​ឈ្នះ​ខ្សែ​ក្រវ៉ាត់ Who Number One នឹង​ឡើងទៅ​កាន់​សង្វៀន Evolve Ur Game ដោយ​ត្រូវ​ប្រកួត​ជាមួយ​កីឡាការិនី​មកពី​ប្រទេស​ប្រេ​ស៊ី​ល Thamires Aquino​។​ ហើយនេះ​ជាការ​ប្រកួត Superfight​ ដែលធ្វើនៅ​ទីក្រុង​ឡា​វ៉េ​ហ្គាស់ រដ្ឋណេ​វ៉េ​ដា សហរដ្ឋអាមេរិក ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២១​។​

នេះ​ជាការ​បង្ហាញខ្លួន​ជាថ្មី​ម្តងទៀត​របស់ ចេ​សា បន្ទាប់ពី​ឈ្នះ​កីឡាការិនី Danielle Kelly ក្នុង​កម្មវិធី​ Who Number One នៅ​តិច​សាស កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។​ ​ដោយមាន​ឪពុក​ជា​កូនកាត់​កម្ពុជា-អាមេរិក និង​ម្តាយកូន​កាត់​ម៉ិ​ស៊ិ​ក-អាមេរិក ខាន់ ចេ​សា ត្រូវបាន​គេ​ចាត់ទុកជា​កីឡាការិនី​ជូ​ជី​ត​សូ​ល្អ​បំផុត​ក្នុង​ពិភព​លោក ដោយ​ឈ្នះ​ជើងឯក​ពិភពលោក​ ៣​ដង, ជើងឯក​ទ្វីបអាមេរិក​ ៤​ដង, ជើងឯក​ពិភពលោក NoGi​ ៣ដង និង​ជើងឯក​អឺរ៉ុប ២ដង​។​ ​នៅ​ឆ្នាំ​២០១៨ និង​២០១៩ កីឡាការិនី​រូបនេះ​ប្រកួត​តំណាង​កម្ពុជា ហើយ​ដណ្តើមបាន​មេដាយមាស​កីឡា​អាស៊ី​នៅ​ឥណ្ឌូនេស៊ី និង​កីឡា​អាស៊ីអាគ្នេយ៍​នៅ​ហ្វីលីពីន​៕