Skip to content
សង្វៀនថ្នាលក្លិប១៥៧ បង្ហើបជំហរប្រឆាំងទម្លាប់វាយ តោងរេញ ដេកដួល
    ទំព័រដើម  »  កីឡាជាតិ

សង្វៀនថ្នាលក្លិប១៥៧ បង្ហើបជំហរប្រឆាំងទម្លាប់វាយ តោងរេញ ដេកដួល

អតីតកីឡាករគុនខ្មែរមានប្រភពពីខេត្តតាកែវ លោក ពេជ្រ សុផាន់ បានលើកឡើងថា ការពង្រឹងធនធានកីឡាករថ្នាល ដោយការប្រកួត ដែលមានគុណភាព គឺជាមូលដ្ឋានចាំបាច់ណាស់ក្នុងការធ្វើឲ្យ កីឡាករវ័យក្មេងអភិវឌ្ឍសមត្ថភាពបានល្អ។ លោកថាហេតុនេះហើយ ទើបក្លិបគុនខ្មែរ ចលនាយុវជនកម្ពុជា១៥៧ ដែលមានលោកជាគ្រូបង្វឹក ក្រោមការគាំទ្រពី Jet Group របស់លោកឧកញ៉ា ស្រី ចាន់ថន បានត្រួសត្រាយឲ្យមានសង្វៀន គុនខ្មែរថ្នាលនៅ ក្លិបមួយនេះ ដើម្បីជាផ្នែកនៃការពង្រឹងធនធានកីឡាករខ្មែរ។