Skip to content
ប៊ុន សុធា ប្រកាស​លុបចោលពិធីភ្ជាប់ពាក្យដែលគ្រោងធ្វើចុងសប្ដាហ៍​នេះ
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

ប៊ុន សុធា ប្រកាស​លុបចោលពិធីភ្ជាប់ពាក្យដែលគ្រោងធ្វើចុងសប្ដាហ៍​នេះ

នៅទីបំផុត គម្រោងប្រារព្ធ​ពិធីភ្ជាប់ពាក្យ​​របស់​​កីឡាករម្ចាស់​ខ្សែក្រវាត់​៣ខ្សែ ប៊ុន សុធា ដែលកំណត់​ធ្វើ​នៅ ខេត្ត​កំពង់​ចាម ថ្ងៃ​ទី​២​០​មីនា ខាង​មុខ ត្រូវ​សាមីខ្លួន​ប្រកាស​​លុប​ចោល​ហើយ ដើម្បី​ចូល​រួម​និង​​​សេចក្ដី​ណែនាំ  ​ផ្សព្វផ្សាយ​របស់​រាជរដ្ឋាភិបាល​​ ក្នុងការ​ប្រយុទ្ធ​ប្រឆាំងការ​រាត​ត្បាត​ជំងឺ កូវីដ១៩ ដែល​កំពុង​រីក​សាយ​ភាយ​គួរ​ឲ្យ​បារម្ភ។​

សិស្ស​គុនខ្មែរ​សមាគម​ប្រដាល់​កង​យោធពល​ខេមរភូមិន្ទ​បាន​ឲ្យ ក្រុម​កាងារ AMS Sports ដឹង​ថា នេះ​ជា​ការ​សម្រេច​ចិត្ត​ដោយ​មិន​ស្ទាក់​ស្ទើរឡើយ ដើម្បីស្រប​ទៅ​តាម​ការ​ណែនាំ ក៏ដូច​ជា​ការ​បង្ការ​ហានិភ័យនៃ​ការ​រីក​រាល​ដាល កូវីដ១៩។ ប៊ុន សុធា ពន្យល់​ថា ជំហានដំបូង ពិធីភ្ជាប់​ពាក្យ​នេះ គឺលើក​ពេល រង់ចាំ​ពេលវេលា​អំណោយផលឡើង​វិញ​សិន និង​អាច​លុប​ចោល​ ដោយត្រូវ​រង់ចាំ រៀបការ​តែ​ម្ដង នៅ​ពេល​ស្ថានភាព​កូវីដ ចាប់​ផ្ដើម​ល្អ​ប្រសើរ​ទាំង​ស្រុង​ឡើង​វិញ។