Skip to content
ស៊ន អេលីត ចេញមុខតបការបបួលវ៉ៃដាក់ដើមផាន់ពី សួង បញ្ញា
    ទំព័រដើម  »  កីឡាជាតិ

ស៊ន អេលីត ចេញមុខតបការបបួលវ៉ៃដាក់ដើមផាន់ពី សួង បញ្ញា


គ្រូបង្វឹកដែលទើបដំណើការក្លិបគុនខ្មែរផ្ទាល់ខ្លួនថ្មីថ្មោង លោគ សួង បញ្ញា នៅសប្ដាហ៍នេះបានធ្វើឲ្យអ្នកគាំទ្រគុនខ្មែរភ្ញាក់ផ្អើលនៅ ពេលដែលលោកបាន ហៅកូនសិស្សលោក ស៊ន អេលីត មកវាយដាក់ដើមផាន់ ជាមួយ បញ្ញា ឆារ៉ាវ៉ាន់ ដែលជាសិស្សសំណព្វរបស់ខ្លួន។

កីឡាករដែលលោក សួង បញ្ញា មានចេតនាចង់វាយដាក់ដើមផាន់តទល់សិស្សលោក គឺជើងខ្លាំងវ័យក្មេងដែលកំពុងឡើងកូដនៅ ក្លិបនាយកដ្ឋានអង្គរក្ស គឺ អេលីត រស្មី ហើយក៏គេឃើញ មឿន សុខហ៊ុច ដែលបច្ចុប្បន្នជាសមាជិកក្លិប នាយកដ្ឋានអង្គរក្សមួយរូបដែរនោះ ចូលទៅទទួលសំណើរនេះដែរ ដោយបោះទំហំទឹកប្រាក់ដែលត្រូវដាក់ ៥ពាន់ដុល្លារ ទៅកាន់លោក សួង បញ្ញា។

ដោយឡែកនៅពាក់កណ្ដាលសប្ដាហ៍នេះ ប្រធានគ្រូបង្វឹកក្លិបនាយកដ្ឋានអង្គរក្ស លោក ស៊ន អេលីត បានចេញប្រតិកម្មជាលើកដំបូងហើយ ទៅកាន់ការទទូចរបស់ សួង បញ្ញា។ លោក ស៊ន អេលីត លើកឡើងថា លោកព្រមព្រៀងទទួលការប្រកួតនេះ ប្រសិនមានការដាក់ប្រាក់ ចំនួន៥ពាន់ដុល្លារ។