Skip to content
ក្លិបគុនខ្មែរនៅបារាំង បង្ហើបបំណងនាំជើងខ្លាំងម្នាក់ មកជួប ព្រំ  សំណាង
    ទំព័រដើម  »  កីឡាជាតិ

ក្លិបគុនខ្មែរនៅបារាំង បង្ហើបបំណងនាំជើងខ្លាំងម្នាក់ មកជួប ព្រំ សំណាង

ខណៈដែល​ ព្រំ សំណាង កំពុង​ទន្ទឹងចាំ​ឱកាស​ឡើង​សង្វៀន​សម្រាប់​ខ្លួនយ៉ាង​តក់​ក្រហល់ យ៉ាង​យូរ​មក​ហើយ​ តែ​នៅតែ​មិនដែល​បាន​សម្រេច​ទាល់​តែ​សោះនោះ គ្រូ​បង្វឹក​​គុន​ខ្មែរ​វ័យ​ក្មេង​​មួយ​រូប នៅ​​ប្រទេស​បារាំង បាន​បង្ហើប​មក​កាន់ ក្រុម​កាងារ AMS Sports តាម​រយៈសារអេឡិចត្រូវនិកថា លោក​​មាន​បំណង​នាំ​យក​ជើង​ខ្លាំង​បារាំង​ម្នាក់ មក​ជួប ព្រំ សំណាង ប្រសិន​កាលទេសៈអំណោយផល។