Skip to content
Martial រងរបួសក្នុងការប្រកួតជ័យជម្នះរបស់ក្រុមបារាំងកាលពីយប់មិញ
    ទំព័រដើម  »  កីឡាជាតិ

Martial រងរបួសក្នុងការប្រកួតជ័យជម្នះរបស់ក្រុមបារាំងកាលពីយប់មិញ

ខ្សែប្រយុទ្ធបារាំង Anthony Martial ត្រូវបានប្ដូរចេញពីការប្រកួត ក្រោយមានបញ្ហារបួសអំឡុងការប្រកួតជម្រុះ FIFA World Cup ទល់នឹងក្រុមកាហ្សាក់ស្ថានដែលទទួលជ័យជម្នះ ២-០ កាលពីយប់ថ្ងៃអាទិត្យ ទី២៨ ឆ្នាំមីនា ឆ្នាំ២០២១។

មុនរងរបួសជង្គង់ Martial បានរួមចំណែកជួយបញ្ជូនបាល់ឱ្យមិត្តរួមក្រុម Ousmane Dembele រកគ្រាប់បាល់បើកឆាកនាំមុខឱ្យក្រុមមាន់គកបារាំងនៅនាទីទី១៩ មុនពេល ខ្សែការពារ Sergiy Maliy របស់ក្រុមកាហ្សាក់ស្ថានធ្វើឱ្យបាល់ចូលទីខ្លួនឯង នៅនាទីទី៤៤។

អ្វីដែលគួរឱ្យបារម្ភនោះគឺ Martial ត្រូវបានប្ដូរចេញនៅនាទីទី៥៩ ជំនួសវិញដោយ Kylian Mbappe ដោយសារខ្សែប្រយុទ្ធក្រុម Manchester United រូបនេះ មានបញ្ហារបួសជង្គង់។

ក្រោយទទួលបានជ័យជម្នះពីការប្រកួតនេះ ក្រុមរបស់លោក Didier Deschamps ឈរបណ្ដោះអាសន្នលើកំពូលតារាងនៃពូល D ហើយពួកគេនឹងធ្វើដំណើរទៅប្រកួតទល់នឹង បូសនី-អ៊ែរសេកូវីន នៅថ្ងៃពុធខាងមុខនេះ៕