Skip to content
ខ្សែ​ការពារ​កណ្ដាល​៥​នាក់​ស្ថិត​ក្នុង​បញ្ជី​​ដែល Liverpool តាម​ប្រមាញ់
    ទំព័រដើម  »  កីឡាជាតិ

ខ្សែ​ការពារ​កណ្ដាល​៥​នាក់​ស្ថិត​ក្នុង​បញ្ជី​​ដែល Liverpool តាម​ប្រមាញ់

Liverpool បាន​​​កត់​ឈ្មោះ​​កីឡាករ​៥​នាក់​ក្នុង​បញ្ជី​ចង់​បាន​របស់​ពួក​គេ​ដើម្បី​ពង្រឹង​តំបន់​ការពារ​កណ្ដាល​ក្នុង​រដូវ​ក្ដៅ​ខាង​មុខ ក្នុងនោះ​មាន​ Ibrahima Konate របស់ RB Leipzig ម្នាក់​ផង​ដែរ​។

កីឡាករ​ជម្រើស​ជាតិ​យុវជនU21​បារាំង​រូបនេះ​មាន​ខ​បង់​ផ្ដាច់​កុងត្រា​តម្លៃ​៤០​លាន​អឺរ៉ូ​(៣៤​លាន​ផោន)​។

ក្លិប​ហង្ស​ក្រហម​មិនទាន់​សម្រេច​ចិត្ត​អំពី​អនាគត​របស់​ខ្សែការពារ​ជម្រើស​ជាតិ​ទួរគី​ Ozan Kabak ដែល​ពួក​គេ​ខ្ចី​ពី Schalke ​នៅឡើយ​ទេ​។ ពួក​គេ​មាន​ជម្រើស​ដើម្បី​ទិញ​ផ្ដាច់​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ​ពី​ក្លិប​អាល្លឺម៉ង់​ក្នុង​តម្លៃ​១៨​លាន​ផោន ហើយពួក​គេ​មាន​ពេល​ដល់​ខែ​មិថុនា​ដើម្បី​សម្រេច​ចិត្ត​។

Kabak បាន​លេង​ Premier League ៥​លើក​សម្រាប់ Liverpool រដូវកាល​នេះ និង​បាន​លេង​ទាំង​២​ជើង​សម្រាប់​ក្រុម​លោក Jurgen Klopp ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ Champions League ទល់​នឹង RB Leipzig​។

ចំណែក Konate មិន​បាន​លេង​ឱ្យ Leipzig ទាំង​២​ជើង​ទល់​នឹង Liverpool​។

គេ​កំពុង​ស្ថិត​នៅ​ជាមួយ U21​បារាំង ក្នុង​ពាន Euro U21​។ ​គេ​មិន​បាន​បង្ហាញ​ខ្លួន​ឡើយ​ពេល បារាំង ចាញ់ ដាណឺម៉ាក ០-១ តែ​ស្ថិត​ក្នុង​ជម្រើស​១១​នាក់​ដំបូង​ពេល​ឈ្នះ​ រុស្ស៊ី ២-០​៕