Skip to content
Juventus ធ្លាក់​ចូល​ហានិភ័យ​ក្រោយ​ចាញ់​​ Atalanta ខណៈ Napoli បញ្ចប់​ភាព​ឈ្នះ​ជាប់​គ្នា​របស់ Inter
    ទំព័រដើម  »  កីឡាជាតិ

Juventus ធ្លាក់​ចូល​ហានិភ័យ​ក្រោយ​ចាញ់​​ Atalanta ខណៈ Napoli បញ្ចប់​ភាព​ឈ្នះ​ជាប់​គ្នា​របស់ Inter

ក្ដី​សង្ឃឹម​របស់ Juventus ក្នុងការ​ប្រជែង​​យក​កៅអីលេង UEFA Champions League រដូវ​កាល​ក្រោយ​កំពុង​ស្ថិត​ក្នុង​ហានិភ័យ បន្ទាប់​ពី​ចាញ់​១-០​នៅ​ទឹកដី Atalanta យប់​ថ្ងៃ​អាទិត្យទី​១៨​ខែ​មេសា​។

ការ​ស៊ុត​​ផ្លាត​របស់ Ruslan Malinovsky ក្នុងនាទី​៨៧​ បាន​ហោះ​ផុត​ដៃ Wojciech Szczesny ដែល​បាក់​ចង្កេះ​។

ជ័យជម្នះនេះ​បង្កើន​ការ​នាំ​មុខ​២​​ពិន្ទុ​សម្រាប់​ក្រុម​លេខ​៣ Atalanta  ​លើ​ក្រុម​លេខ​៤ Juventus ដែល​មាន​៦២​ពិន្ទុ​ពី​៣១​ប្រកួត​ក្នុង​ក្របខណ្ឌ Serie A​។

AC Milan លេខ​២ ​មាន​៦៦​ពិន្ទុ ក្រោយ​ឈ្នះ Genoa ២-១​ ស្រប​ពេល​ក្រុមលេខ​៥ Napoli មាន​៦០​ពិន្ទុ​ក្រោយ​ស្មើ​១-១​ជាមួយ​ក្រុម​កំពូល​តារាង Inter Milan ដែល​មាន​៧៥​ពិន្ទុ​។

Samir Handanovic បាន​ផ្ដល់​កាដូ​ដល់ Napoli ដោយកំហុស​ចាប់​​ភ្លីត​បាល់​ក្រូស​របស់ Lorenzo Insigne ​ចូល​ទី​ខ្លួន​ឯង​​ក្នុងនាទី​៣៦​។ Christian Eriksen ស៊ុត​ជើង​ឆ្វេង​តាម​ស្មើ​ឱ្យ​ក្រុម​លោក Antonio Conte ក្នុងនាទី​៥៥ បន្ទាប់​ពី Romelu Lukaku ​ស៊ុត​បុក​បង្គោល​ទី​២​ដង​។

Inter Milan បាន​បរាជ័យ​ក្នុងការ​​ឈ្នះ​ឱ្យ​បាន​ជា​លើក​ទី​១២​ជាប់​ៗ​គ្នា​ជា​លើក​ដំបូង តែ​ទោះ​យ៉ាង​ណា​ពួក​គេ​ខិត​​កាន់​តែ​កៀក​នឹង​ការ​ឈ្នះ​លីគ​កំពូល​អ៊ីតាលី​ជា​លើក​ទី​១​តាំង​ពី​២០១០​មក​៕