Skip to content
Courtois ជួយ Real ​បាន​១​ពិន្ទុ​នៅ​ផ្ទះ Getafe ខណៈ Atletico លត់ Eibar បង្កើន​ការ​នាំមុខ៣ពិន្ទុ
    ទំព័រដើម  »  កីឡាជាតិ

Courtois ជួយ Real ​បាន​១​ពិន្ទុ​នៅ​ផ្ទះ Getafe ខណៈ Atletico លត់ Eibar បង្កើន​ការ​នាំមុខ៣ពិន្ទុ

អ្នកចាំទី Thibaut Courtois បាន​សង្គ្រោះ​បាល់​គ្រោះ​ថ្នាក់​ជា​ច្រើន​​លើក​ដើម្បីជួយ Real Madrid ដែល​អវត្តមាន​តួ​សំខាន់​ច្រើន​រូប ទទួល​បាន​១​ពិន្ទុនៅ​ទឹកដី Gatafe ក្នុង​សប្ដាហ៍​ទី​៣១ La Liga យប់​ថ្ងៃ​អាទិត្យ​ទី​១៨​ខែ​មេសា​។

ក្រុម​លោក Zinedine Zidane ​បាត់​កីឡាករ​ស្នូល​ច្រើន​នាក់​ដោយសារ​របួស បម្រាម និង​ចត្តាឡីស័ក​​ព្រោះ​​កូវីដ​១៩​។

ការ​ស្មើ​នេះ​នាំ​ឱ្យ Real មាន​៦៧​ពិន្ទុ​ នៅ​ក្រោម Atletico Madrid ចំនួន​៣​ពិន្ទុ បន្ទាប់​ពី​ក្រុម​កំពូល​តារាង​បាន​លត់ Eibar ៥-០ ក្នុង​ផ្ទះ​ តាម​រយៈ​គ្រាប់​បាល់​របស់ Angel Correa (៤២, ៤៤), Yannick Carrasco (៤៩) និង Marcos Llorente (៥៣, ៦៨)។

ចំណែក Barcelona ​មាន​៦៥​ពិន្ទុ​តែ​លេង​តិច​ជាង​១​ប្រកួត​ ស្ថិត​នៅ​លេខ​៣ ខណៈ Sevilla លេខ​៤​ មាន​៦៤​ពិន្ទុ​។ ឯ Villarreal លេខ​៥ មាន​៤៩​ពិន្ទុ​៕