Skip to content
Roger Federer បញ្ជាក់​ពី​ជំហរ​ចំពោះ​ពាន​វាយ​កូន​បាល់​ដ៏​ធំ​បំផុត​មួយ​​ក្នុង​ឆ្នាំ​នេះ
    ទំព័រដើម  »  កីឡាជាតិ

Roger Federer បញ្ជាក់​ពី​ជំហរ​ចំពោះ​ពាន​វាយ​កូន​បាល់​ដ៏​ធំ​បំផុត​មួយ​​ក្នុង​ឆ្នាំ​នេះ

វីរបុរស​វាយ​កូន​បាល់​ស្វ៊ីស Roger Federer បាន​បញ្ជាក់​ថា​លោក​នឹង​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ French Open 2021 នេះ ស្រប​ពេល​លោក​​កំពុង​ពង្រឹង​កាយសម្បទា​ឡើង​វិញក្រោយរបួស​។

កំពូល​កីឡាករ​វាយកូន​បាល់​វ័យ​៣៩​ឆ្នាំ បាន​វះ​​ជង្គង់​២​ដង និង​មិន​បាន​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Grand Slam តាំង​ពី​ខែ​មករា​ឆ្នាំ​២០២០​មក​។

ជើងឯក Grand Slam ២០​ដង បាន​ត្រលប់​មក​ការ​ប្រកួត​វិញ​ខែ​មុន ក្នុង​ពាន Qatar Open ​ក្រោយ​អវត្តមាន​១៤​ខែ​។ តែ​តាំងពីនោះ​មក ក៏​មិនទាន់​បាន​ប្រកួត​​ជា​ថ្មី​ទៀត​ដែរ​។

កាល​ថ្ងៃ​អាទិត្យ​ទី​១៨​ខែ​មេសា​ លោក​និយាយ​ថា​លោក​នឹង​ចូល​​លេង​លើ​ទីលាន​ដី​ក្រហម​​ក្នុង​ពាន Geneva Open ក្នុង​ខែ​ឧសភា រួច​នឹង​លេង​នៅ Roland Garros ដែល​នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី​៣០​ខែ​ឧសភា​។

សូ​ម​ជម្រាប​ថា Federer បាន​ឈ្នះ French Open តែ​ម្ដង​គត់​គឺ​ក្នុង​ឆ្នាំ​២០០៩​។ លោ​ក​បាន​ដក​ខ្លួន​ពី​ពាននេះ​៣​ឆ្នាំ​ជាប់​គ្នា​ពី​ឆ្នាំ​២០១៦​មក​ដោយសារ​របួស តែ​បាន​ត្រលប់​មក​វិញ​ក្នុង​ឆ្នាំ​២០១៩​ហើ​យ​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​។

អធិរាជ​លើ​ទីលាន​ដី​ក្រហម Rafael Nadal ​បាន​ឈ្នះ French Open ឆ្នាំ​មុន ដែល​​ជា​ការ​ឈ្នះ​ Grand Slam ​លើក​ទី​២០ (Australian Open ១ដង, French Open ១៣ដង, Wimbledon ២ដង, US Open ៤ដង)​របស់​កំពូល​កីឡាករ​អេស្ប៉ាញ​រូបនេះ​​ស្មើ​នឹង Federer​ (Australian Open ៦ដង, French Open ១ដង, Wimbledon (៨ដង), US Open (៥ដង)៕