Skip to content
Andre Drummond ជួយ LA Lakers ផ្ដួល Utah Jazz ក្នុងម៉ោង​បន្ថែម
    ទំព័រដើម  »  កីឡាជាតិ

Andre Drummond ជួយ LA Lakers ផ្ដួល Utah Jazz ក្នុងម៉ោង​បន្ថែម

កីឡាករ Andre Drummond រក​បាន​២៧​ពិន្ទុ​ ស្រប​ពេល​ក្រុម​របស់​គេ Los Angeles Lakers ផ្ដួល Utah Jazz ១២៧​ទល់​១១៥​ក្នុងម៉ោង​បន្ថែម​។

Utah Jazz ដែល​នាំ​មុខ​ក្នុង​ភូមិភាគ​បស្ចឹម (Western Conference) អវត្តមាន​តារា​សំខាន់​ៗ Donovan Mitchell, Mike Conley Jr និង Rudy Gobert ដោយសារ​របួស​។

ចំណែក Lakers ដែល​ជា​ក្រុម​ការពារ​ជើងឯក NBA ក៏​គ្មាន​តារា​ឆ្នើម​បំផុត​២​ដួង​របស់​ពួក​គេ គឺ Anthony Davis និង LeBron James ដែរ​។

នៅ​ទីលាន​ផ្សេង កីឡាករ Jayson Tatum រក​បាន​៤៤​ពិន្ទុ​សម្រាប់​ក្រុម Boston Celtics ដើម្បី​ផ្ដួល Golden State Warriors ១១៩​ទល់​១១៤ ទោះ​បី Stephen Curry រក​បាន​៤៧​ពិន្ទុ​សម្រាប់ Golden State ក៏​ដោយ​​។ លទ្ធផល​នេះ​បាន​បញ្ចប់​ភាព​ឈ្នះ​ជាប់​គ្នា​របស់ Golden State ​ត្រឹម​៤​ប្រកួត​ ខណៈ Boston ពេលនេះ​បាន​ឈ្នះ​៦​លើក​ជាប់​គ្នា​៕