Skip to content
ការត្រួតត្រាបាល់ទាត់នារីអឺរ៉ុប៥ឆ្នាំរបស់ Lyon ត្រូវបានបញ្ចប់ដោយ PSG
    ទំព័រដើម  »  កីឡាជាតិ

ការត្រួតត្រាបាល់ទាត់នារីអឺរ៉ុប៥ឆ្នាំរបស់ Lyon ត្រូវបានបញ្ចប់ដោយ PSG

ក្រុមបាល់ទាត់នារី Lyon ដែល​​​ជា​ម្ចាស់​​ជើងឯក​ទ្វីប​អឺរ៉ុប​៥​ឆ្នាំ​ចុង​ក្រោយ​ជាប់​គ្នា បាន​ធ្លាក់​ពីពាន UEFA Women’s Champions League ក្រោម​ថ្វី​ជើង Paris St Germain ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​។

បន្ទាប់​ពី​ឈ្នះ​១-០​ក្នុង​ជើង​ទី​១​នៅ​ក្រៅ​ទឹកដី Lyon បាន​បង្កើន​ការ​នាំ​មុខ​ក្នុង​ជើង​ទី​២​នៅ​​ទឹកដី​ខ្លួន​ឯង​តាម​រយៈ​គ្រាប់​បាល់​បើក​ឆាក​របស់ Catarina Macario។ ប៉ុន្តែ PSG ​វាយ​បក​២​គ្រាប់​វិញ​​ដោយ​ Grace Geyoro និង​បាល់​ចូល​ទី​ខ្លួន​ឯង​របស់ Wendie Renard​។ គ្រាប់​បាល់​សរុប​ទាំង​២​ជើង​ស្មើ​គ្នា​២ទល់​២ តែ PSG ឡើងទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ​រូបមន្ត​គ្រាប់​បាល់​ក្រៅ​​ផ្ទះ​ (Away-goal)។

នេះជា​បរាជ័យ​ទើប​តែ​លើក​ទី​២​ប៉ុណ្ណោះ​សម្រាប់​ក្រុម​នារី​ Lyon ក្នុង​២៣​ប្រកួត​រដូវកាល​នេះ​។

ចំណែក PSG ពេលនេះ​ពួក​គេ​បន្ត​រក្សា​ក្ដី​សង្ឃឹម​ឈ្នះ Champions League ​នារី​ជា​លើក​ដំបូង។ ពួកគេ​នឹង​ប៉ះ Barcelona ក្នុង​វគ្គ​៤​ក្រុម​ចុង​ក្រោយ ខណៈ Chelsea ប៉ះ Bayern Munich។ ​ជើង​ទី​១​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៤&២៥​មេសា និង​ជើង​ទី​២​នៅ​ថ្ងៃ​ទី​១&​២​ឧសភា​៕