Skip to content
ក្លិបស្ថាបនិក៣ទៀតហើយដែលបានដកខ្លួនពីពាន European Super League
    ទំព័រដើម  »  កីឡាជាតិ

ក្លិបស្ថាបនិក៣ទៀតហើយដែលបានដកខ្លួនពីពាន European Super League

ក្នុងចំណោមសមាជិកស្ថាបនិក ESL ទាំង១២ ដែលបានប្រកាសរួមគ្នាកាលពីថ្ងៃអាទិត្យទី១៨ខែមេសាឆ្នាំ២០២១ ពេលនេះនៅសល់តែ៣ទេគឺ Real Madrid, Barcelona និង Juventus។

Atletico Madrid, AC Milan និង Inter Milan បានបន្តប្រកាសដកខ្លួនចេញវិញពីពាននេះនៅថ្ងៃពុធទី២១ខែមេសានេះ បន្ទាប់ពីក្លិបអង់គ្លេសទាំង៦បានចាកចេញមុន ក្រោយពេលរងការថ្កោលទោសយ៉ាងខ្លាំងចំពោះការបង្កើតពាននេះ។

លោក Andrea Agnelli ប្រធានក្លិប Juventus និងជាអតីតប្រធានសមាគមក្លិបបាល់ទាត់អឺរ៉ុប សារភាពថាគម្រោងការរៀបចំពាននេះគឺរលត់រលាយហើយ។ ទោះយ៉ាងណា លោកនៅតែប្រកាន់ទស្សនៈថាជាមធ្យោបាយត្រឹមត្រូវក្នុងការបង្កើតពានខាងលើ៕