Skip to content
ប្រធានក្លិបនានានៅ La Liga រិះគន់​ប្រធាន​ក្លិប Real Madrid លោក Florentino Perez
    ទំព័រដើម  »  កីឡាជាតិ

ប្រធានក្លិបនានានៅ La Liga រិះគន់​ប្រធាន​ក្លិប Real Madrid លោក Florentino Perez

លោក Fernando Roig ប្រធានក្លិប Villarreal ដែលត្រូវ​បាន​គេស្គាល់​ថា​ជា​មនុស្ស​និយាយ​ត្រង់​ៗ​មិន​រអា បាន​ផ្ញើសារ​សម្ដី​រង្កៀសចិត្ត​ទៅ​កាន់​លោក Florentino Perez ប្រធាន​ក្លិប Real Madrid ចំពោះ​ការ​ពាក់ព័​ន្ធ​របស់​បុរស​ខាង​ក្រោយ​នេះ​ក្នុងការ​បង្កើត​ពាន European Super League​។

លោក Roig និយាយ​ថា​៖ «គាត់​(Perez)​អាត្មានិយម, អាត្មានិយម និង​កាន់​តែ​អាត្មានិយម​។ គាត់​គិត​តែ​ពី Real Madrid មួយ​គត់​។ រឿង​អស់​ទាំង​នេះ​ដែល​មិន​ត្រូវ​បាន​សម្រេច​ចិត្ត​ដោយ​ផ្អែកលើស្មារតី​កីឡា​ទេ​នោះ គឺ​ជា​រឿង​ផ្ដេសផ្ដាស».

សម្ដី​បកស្រាយ​របស់​លោក Perez ចំពោះ​ការ​បង្កើត​ពាន ESL ​ថា​ដើម្បី​សង្គ្រោះ​បាល់ទាត់​ បាន​​ដុត​កំហឹង​មជ្ឈដ្ឋាន​បាល់ទាត់​ទាំង​មូល ទាំង​អ្នក​គាំទ្រ កីឡាករ គ្រូបង្វឹក​ រដ្ឋាភិបាល សហព័ន្ធ​នានា លីគ​ធំ​ៗ​ទាំង​ឡាយ រួម​ទាំង​ប្រធាន​ក្លិប​នានា​ក្នុង​ La Liga ផង​ដែរ​។

លោក Anil Murthy ប្រធានក្លិប Valencia ក៏​បាន​និយាយ​ផង​ដែរ​ថា​៖ «បាល់ទាត់​​មិន​ស្លាប់​​ឡើយ​ ប៉ុន្តែ Super League ទៅ​វិញ​ទេ​ដែល​នឹង​រលំ»​៕