Skip to content
សេន ប៊ុនថេន ជឿជាក់ក្នុងការចាប់ដៃជាមួយ បឺត ខាំ ផលិតបានកីឡាករល្អៗ
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

សេន ប៊ុនថេន ជឿជាក់ក្នុងការចាប់ដៃជាមួយ បឺត ខាំ ផលិតបានកីឡាករល្អៗ

ចាប់ផ្ដើមបង្កើតក្លិបផ្ទាល់ខ្លួនជាផ្លូវការរយៈពេលជាង១ខែមកហើយ អតីតជើងខ្លាំងគុនខ្មែរ សេន ប៊ុនថេន កំពុងដាក់ចិត្តយ៉ាងមុតមាំក្នុងការក្រៀកដៃជាមួយសហគ្រូបង្វឹក បឺត ខាំ ដើម្បីរួមគ្នាផលិតកីឡាករឆ្នើមៗ។ ធ្លាប់ជាកីឡាករលំដាប់ជួរមុខដ៏ឆ្នើម សេន ប៊ុនថេន ជឿជាក់ថា ការប្រឹងប្រែងរួមគ្នារបស់លោក ជាមួយអតីតស្ដេចបច្ចេកទេស បឺត ខាំ និងលេចផ្លែផ្កា បង្កើតបានអ្នកប្រយុទ្ធល្អៗសម្រាប់វិស័យគុនខ្មែរ។

គ្រូបង្វឹកដែលមានក្របខ័ណ្ឌជាមន្ត្រីនគរបាលផងដែរ រូបនេះ រំពឹងថា ប្រសិននៅតែរក្សាការប្រឹងប្រែង កូនសិស្សរបស់លោកនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រជែងយកកេរ្តិ៍ឈ្មោះ ជាមួយបណ្ដាក្លិបជើងចាស់ៗក្នុងពេលដ៏ខាងមុខ។

ក្លិបរាជសីហ៍មានរិទ្ធក្រសួងមហាផ្ទៃ ដែលមាន សេន ប៊ុនថេន និង បឺត ខាំ ជាសហគ្រូបង្វឹក យ៉ាងហោចណាស់កំពុងបណ្ដុំបណ្ដាលកីឡាករ ជាង១០នាក់។ ភាគច្រើនពួកគេជាកីឡាករជើងថ្មីដែលទើប ជ្រើសរើស លើកលែងតែ បឺត សង្ឃឹម និង ព្រឿង សុជាតិ៕