Skip to content
គ្រូ RB Leipzig នឹងចូល Bayern Munich ចាប់ពីខែកក្កដា តទៅ
    ទំព័រដើម  »  កីឡាអន្តរជាតិ

គ្រូ RB Leipzig នឹងចូល Bayern Munich ចាប់ពីខែកក្កដា តទៅ

Bayern Munich បានប្រកាសពីការតែងតាំងលោក Julian Nagelsmann ជាគ្រូបង្គោលថ្មីចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ តទៅលើកិច្ចសន្យា៥ឆ្នាំ។


គ្រូបង្វឹកវ័យ៣៣ឆ្នាំដែលកំពុងដឹកនាំ RB Leipzig នឹងចូលជំនួសលោក Hansi Flick។ លោក Flick ដែលឈ្នះពាន៦គ្រឿងតាំងពីចូលជំនួសលោក Niko Kovac កាលខែវិច្ឆិកា ឆ្នាំ២០១៩ នឹងចាកចេញពីតំណែងគ្រូបង្គោល BayerN Munich នាដំណាច់រដូវកាល២០២០/២០២១នេះ។

សារព័ត៌មាន Goal ផ្សាយថា Bayern Munich បានយល់ព្រមបង់២៥លានអឺរ៉ូ ឬជិត៣០លានដុល្លារអាមេរិកដល់ RB Leipzig សម្រាប់ការនាំយកលោក Julian Nagelsmann៕