Skip to content
Liverpool ប្រកាស​ថា​ខាត​៤៦​លានផោន​ក្នុង​បញ្ជី​ចំណូល​១ឆ្នាំ​ចុងក្រោយ
    ទំព័រដើម  »  កីឡាជាតិ

Liverpool ប្រកាស​ថា​ខាត​៤៦​លានផោន​ក្នុង​បញ្ជី​ចំណូល​១ឆ្នាំ​ចុងក្រោយ

ក្លិប​ Liverpool បាន​បង្ហាញ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​​ចុង​ក្រោយ​របស់​ពួក​គេ​ដែល​គិត​មក​ទល់​ថ្ងៃ​ទី​៣១​ខែ​ឧសភា​ឆ្នាំ​២០២០ ពួក​គេ​ខាត​​៤៦​លានផោ​ន​ (៦៣,៩១​លាន​ដុល្លារ)​ ខណៈ​របាយការណ៍​មួយ​ឆ្នាំ​មុននោះ​ទៀត ពួក​គេ​ចំណេញ​៤២​លាន​ផោន​ (៥៨,៣៥​លាន​ដុល្លារ)។

Liverpool ​បាន​បញ្ជាក់​លើ​វិបសាយ​របស់​ខ្លួន​ថា​ការរាតត្បាត​​ដោយ​ជំងឺ​កូវីដ​១៩​ក្នុង​រយៈ​ពេល​៣​ខែ​ចុង​ក្រោយ​(ពី​ខែ​មីនា​ដល់​ខែ​ឧសភា​ឆ្នាំ​២០២០)នៃ​ឆ្នាំ​គណនេយ្យ​របស់​​ពួកគេ​បាន​បណ្ដាល​ឱ្យ​៖

-​ចំណូល​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្លាក់​ចុះ​៥៩​លានផោន មក​នៅ​ត្រឹម​២០២​លាន​ផោន​

-ចំណូល​​ក្នុង​ថ្ងៃ​ប្រកួត​ធ្លាក់​ចុះ​១៣​លានផោន មក​នៅ​ត្រឹម​៧១​លាន​ផោន​

-ចំណូល​ពាណិជ្ជកម្ម​​កើន​២៩​លានផោន ឡើង​ដល់​២១៧​លាន​ផោន​

-ចំណូល​សរុប​ធ្លាក់​ចុះ​៤៣​លានផោន មក​នៅ​ត្រឹម​៤៩០​លានផោន​

-ទូទាត់​ចំណូល​និង​ចំណាយ ខាត​៤៦​លានផោន​។

របាយការណ៍​ហិរញ្ញវត្ថុ​នេះ​ចេញ​៩​ថ្ងៃ​ក្រោយ Liverpool ​រួមជាមួយ​ក្លិប​ធំ​អង់គ្លេស​៥​ផ្សេង​ទៀត​បាន​ចូល​រួម​​​គម្រោង​ពាន European Super League រួច​ហើយ​ដក​ខ្លួន​ចេញ​វិញ​។

ដោយឡែក សូម​ជម្រាប​ផង​ដែរ​ថា ក្នុង​ខែ​តុលា​ឆ្នាំ​២០២០ Manchester United បានប្រកាសថា​ពួក​គេ​ខាត​២៣,២​លាន​ផោន ស្រប​ពេល Manchester City ខាត​១២៦​លាន​ផោន​គិត​ពី​រដូវកាល​២០១៩-២០ មក​ទល់​ខែ​មេសា​ឆ្នាំ​២០២១​នេះ​៕

ប្រភព&រូបថត៖ LFC, BBC