Skip to content
កៅ និស្ស័យ អតីតកីឡាករបាល់ទាត់ជម្រើសជាតិផ្ដាំទៅកីឡាករ ជំនាន់ថ្មីកុំសប្បាយចាយ ពេលមានប្រាក់ខែខ្ពស់
    ទំព័រដើម  »  កីឡាជាតិ

កៅ និស្ស័យ អតីតកីឡាករបាល់ទាត់ជម្រើសជាតិផ្ដាំទៅកីឡាករ ជំនាន់ថ្មីកុំសប្បាយចាយ ពេលមានប្រាក់ខែខ្ពស់

ភ្នំពេញ៖ លោក កៅ និស្ស័យ គឺជា​អតីត​ខ្សែបម្រើ​ស្លាប​ឆ្វេង​ដ៏​ឆ្នើម​ម្នាក់​របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ចន្លោះ​ពី​ឆ្នាំ​១៩៩៩​ដល់​ឆ្នាំ​២០០២ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​អាល្លឺម៉ង់ លោក Joachim Fickert ។​

លោក កៅ និស្ស័យ ជា​អតីត​មិត្ត​រួម​ជំនាន់​របស់លោក អៀង សាក់​នី​ដា លោក មាស ចាន់ណា លោក រិ​ទ្ធ ឌី​កា លោក សំអែល ណា​សា លោក អ៊ុង កន​យ៉ា​និ​ត ជាដើម ដោយបាន​បង្ហាញខ្លួន​នា​ការប្រកួត​វគ្គ​ជម្រុះ World Cup កាលពី​ឆ្នាំ​២០០១ ជាមួយ​ចិន ឥណ្ឌូណេស៊ី និង​ម៉ា​ល់​ឌី​វ​។​

កាល​ចាប់ផ្តើម​អាជីព​ជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៩៩ កៅ និស្ស័យ ក៏​ធ្លាប់​លេង​ជាមួយ លោក ហុក សុចិ​ត្រា និង​លោក ប្រាក់ សុវណ្ណារ៉ា ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ផងដែរ​។ ក្រោយ អតីត​មិត្ត​រួម​ក្រុម​របស់លោក​ទាំងពីរ​នា​ក់ សុទ្ធ​តែមាន​ប្រវត្តិ​ធ្វើជា​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​។​

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក កៅ និស្ស័យ ស្ថិតក្នុង​ចំណោម​កីឡាករ​កម្ពុជា​ពីរ​នាក់​ដំបូង ពោលគឺ​ជាមួយ​លោក អ៊ុង កន​យ៉ា​និ​ត ដែល​បាន​ក្របខណ្ឌ​កីឡាបាល់ទាត់​នៅ​បរទេស ក្រោយ​សម័យ​សង្គ្រាម​។ កាលណោះ និស្ស័យ និង​យ៉ា​និ​ត ត្រូវបាន​គ្រូបង្វឹក​អាល្លឺម៉ង់ លោក Joachim Fickert នាំទៅ​ជាមួយ​ក្រោយ​លោក​ចាក​ចេញពី​ជម្រើសជាតិ​កម្ពុជា ទៅ​ដឹកនាំ​ក្លិប Ang Giang FC នៃ​ក្របខណ្ឌ​ទី​២​របស់​វៀតណាម ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០០៥។

ក្នុងបទសម្ភាសន៍ជាមួយក្រុមការងារអេអិមអេសស្ពតលោកបានផ្ដាំទៅកីឡាករជំនាន់ថ្មីកុំសប្បាយចាយពេលទទួលបានប្រាក់ខែខ្ពស់។

ខាងក្រោមនេះជាបទសម្ភាសន៍រវាងលោក កៅ និស្ស័យជាមួយក្រុមការងារអេអិមអេសស្ពត៖