Skip to content
លន បញ្ញា រលត់ចិត្តចង់សឹក ឡៅ ចិត្រា ព្រោះតែហេតុផលនេះ
    ទំព័រដើម  »  កីឡាជាតិ

លន បញ្ញា រលត់ចិត្តចង់សឹក ឡៅ ចិត្រា ព្រោះតែហេតុផលនេះ


ធ្លាប់តែចិញ្ចឹមចិត្ត ចង់ចូលសាកល្បងសមត្ថភាពជាថ្មីម្ដទៀតតទល់ម្ចាស់ខ្សែក្រវាត់មាស ឡៅ ចិត្រា ឥលូវនេះ លន បញ្ញា បែរជាសារភាពថា រូបគេអាចនឹងមិនសប្បាយចិត្តទទួលយកឡើយប្រសិនមានការរៀបចំឲ្យប៉ះគ្នា។ កូនសិស្សលោក ធន់ សុភា បានពន្យល់ថា ឥលូវនេះរូបគេ និង ឡៅ ចិត្រា ជួបមុខ និង ហាត់ជុំគ្នារាល់ថ្ងៃក្នុងក្រុមជម្រើសជាតិគុនខ្មែរ បន្ទាប់ពីជាប់ជាជម្រើសជាតិសម្រាប់ឆ្នាំ២០២១នេះ។ ដូច្នេះ ប្រសិនបើមានការផ្គូរផ្គងឲ្យសងសឹក រូបគេស្ទាក់ស្ទើរណាស់ក្នុងការទទួល ហើយក៏បារម្ភថា ការប្រកួតរបស់ពួកគេ ក៏ចៀសមិនផុតពីការយោគយល់មិនខាន។