Skip to content
ស្ថាបនិកក្លិបសុវណ្ណកុមារគុនខ្មែរ ធ្វើចត្តាឡីស័កក៏នៅបន្តបង្ហាត់កូនក្នុងបន្ទប់
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

ស្ថាបនិកក្លិបសុវណ្ណកុមារគុនខ្មែរ ធ្វើចត្តាឡីស័កក៏នៅបន្តបង្ហាត់កូនក្នុងបន្ទប់

រយៈពេលរង្វង់៣សប្ដាហ៍ហើយ ដែលស្ថាបនិកនិងជាគ្រូបង្វឹកក្លិបគុនខ្មែរ សុវណ្ណកុមារគុនខ្មែរ លោក អ៊ុំ ផានិត រួមនិងសមាជិកក្រុមគ្រួសាររបស់លោក ស្នាក់នៅមណ្ឌលចត្តាឡីស័កក្នុងវិទ្យល័យ ទេពប្រណម នៅស្រុកពញ្ញាឮ ខេត្តកណ្ដាល ដើម្បីតាមដានស្ថានភាពសុខភាព និងយកសំណាក។ លោកបានបង្ហើបមកក្រុមកាងារ AMS ថាក្រុមគ្រួសារលោក មានសុខភាពល្អធម្មតា និងរំពឹងទទួលបានការអនុញ្ញាតិឲ្យត្រលប់ទៅផ្ទះវិញក្នុងដ៏ខ្លីឆាប់ៗ ខណៈពួកលោក បានយកសំណាកដោយសុវត្ថិភាព ២ដងរួចមកហើយ។