Skip to content
Nadal ផ្ដួល Djokovic យក​ពាន Italian Open លើក​ទី​១០​
    ទំព័រដើម  »  កីឡាជាតិ

Nadal ផ្ដួល Djokovic យក​ពាន Italian Open លើក​ទី​១០​

កំពូល​​អធិរាជ​លើ​ទីលាន​ដី​ក្រហម​វ័យ​៣៤​ឆ្នាំ​ Rafael Nadal បាន​ឈ្នះ​ពាន Italian Open លើក​ទី​១០ បន្ទាប់​​ពី​ផ្ដួល​កីឡាករ​វាយ​កូន​បាល់​លំដាប់​ទី​១​ពិភពលោក​វ័យ​៣៣​ឆ្នាំ​ Novak Djokovic ​នៅរ៉ូម​។

ក្នុង​សិត​ទី​១ កីឡាករ​ទាំង​២​ខូច​សេវា​ច្រើន​ ​មុនពេល Nadal ​យក​បានជ័យជម្នះ​​។ នៅ​សិត​ទី​២ Djokovic បាន​ត្រួតត្រា​កា​រប្រកួត តែ​ខ្ជះខ្ជាយ​ឱកាស​នៅ​សិត​កាត់​សេចក្ដី​។

នេះ​ជា​ការ​ប៉ះ​គ្នា​លើក​ទី​៥៧​រវាង Nadal និង Djokovic​។ ក្នុង​ចំណោម​នោះ Djokovic ឈ្នះ​២៩​ដង, Nadal ឈ្នះ​២៨​ដង​៕​