Skip to content
កាល​បរិច្ឆេទ​ជាក់លាក់​នៃ​ជំនួប​រវាង Anthony Joshua និង Tyson Fury ត្រូវ​បា​ន​បញ្ជាក់​
    ទំព័រដើម  »  កីឡាជាតិ

កាល​បរិច្ឆេទ​ជាក់លាក់​នៃ​ជំនួប​រវាង Anthony Joshua និង Tyson Fury ត្រូវ​បា​ន​បញ្ជាក់​

កំពូល​កីឡាករ​ប្រដាល់​ទម្ងន់​ធ្ងន់ Tyson Fury និយាយ​ថា​ការ​ប្រកួត​ដណ្ដើម​ជើងឯក​ពិភពលោក​របស់​គេ​ទល់​នឹង​គូ​បដិបក្ខ​រួម​ជាតិ Anthony Joshua នឹង​ធ្វើ​នៅ​អារ៉ាប៊ីសាអ៊ូឌីត ថ្ងៃ​ទី​១៤​ខែ​សីហា​ឆ្នាំ​២០២១​។

ការ​ប្រកួត​រ​វាង​កំពូល​អ្នក​ប្រដាល់​ជនជាតិ​អង់គ្លេស​ទាំង​២​នេះ​ត្រូវ​បាន​ហៅ​ថា​ជា​ការ​ប្រកួត​ទម្ងន់​ធ្ងន់​ធំ​បំផុត​មួយ​​ក្នុង​រយៈ​ពេល​ច្រើន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ហើយ​អ្នក​ឈ្នះ​នឹង​ក្លាយ​ជា​ជើងឯក​គ្មាន​គូ​ប្រៀប​។

នេះ​ជា​ការ​ប្រកួត​ទម្ងន់​ធ្ងន់​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ដាក់​ខ្សែ​ក្រវាត់​ស្ថាប័ន​ធំ​ៗ​ទាំង​៤​ឱ្យ​ដណ្ដើម​យក​ក្នុង​មួយ​ប្រកួត​។

Joshua ​វ័យ​៣១​ឆ្នាំ កាន់​កាប់​ខ្សែ​ក្រវាត់ WBA, WBO និង IBF បន្ទាប់​ពី​សកសឹក​បាន​សម្រេច​លើអ្នក​ខ្លាំង​អាមេរិក​ Andy Ruiz ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០១៩​នៅ Diriyah ជាយ​រាជធានី Riyahd នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ខណៈ Fury វ័យ​៣២​ឆ្នាំ កាន់​ខ្សែ​ក្រវាត់ WBC ក្រោយ​បញ្ចប់​ភាព​មិនដែល​ចាញ់​របស់​ជើង​ខ្លាំងអាមេរិក​ Deontay Wilder កាល​ខែ​កុម្ភៈ​ឆ្នាំ​២០២០​។

ជើងឯក​ទម្ងន់​ធ្ងន់​ពិភពលោក​គ្មាន​គូ​ប្រៀប​​ចុង​ក្រោយ​គេ​គឺ​អតីត​អ្នក​ប្រដាល់​​អង់គ្លេស Lennox Lewis ពី​ឆ្នាំ​១៩៩៩​ដល់​ឆ្នាំ​២០០០ មុនពេល​លក្ខខណ្ឌ​ត្រូវ​បាន​បន្ថែម​ដោយ​តម្រូវ​ឱ្យ​ឈ្នះ​ទាំង​ខ្សែ​ក្រវាត់ WBO មួយ​ទៀត​ទើប​​ក្លាយ​ជា​ជើងឯក​គ្មាន​គូ​ប្រៀប​បាន​​៕