ជនសង្ស័យ ៥៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២២ករណី ថ្ងៃទី២៤ ខែមករា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៥៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២២ករណី ទូទាំងប្រទេស នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

ក្នុងចំណោមជនសង្ស័យចំនួន ៥៦នាក់ រួមមាន ជួញដូរ ៥ករណី ឃាត់ ១៣នាក់ស្រី ២នាក់ ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ២៧នាក់ស្រី ៤នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៦នាក់ស្រី ២នាក់ ។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែមករា រួមមាន ៖មេតំហ្វេតាមីន(Ice) ស្មើ ៣៧,៣២ក្រាម និង៣៨កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្មើ១៦កញ្ចប់តូច។

កេតាមីន(Ke) ស្មើ១៩៩៤,៩៤ក្រាម។ ហេរ៉ូអុីន(Heroine) ស្មើ ១៤កញ្ចប់តូច។
លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៕ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner