កម្ពុជា-ជប៉ុន សិក្សាលើគម្រោងអភិវឌ្ឍន៍សាលារៀនគំរូនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការរបស់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស និងក្រុមហ៊ុន តូយ៉ូតា របស់ប្រទេសជប៉ុន ដើម្បីសិក្សាលើគម្រោងអភិវឌ្ឍន៍សាលារៀនគំរូនៅកម្ពុជា ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក Nishiyama Naoki អគ្គលេខាធិការអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសប្រចាំប្រទេសជប៉ុន និងមន្ត្រីជំនាញពាក់ព័ន្ធ។

ឯកឧត្តម ប៉ុន សុខ ថ្លែងអំណរអរគុណចំពោះ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស កន្លងមកតែងតែជួយអភិវឌ្ឍន៍ លើវិស័យអប់រំកាយ និងកីឡានៅកម្ពុជា និងគាំទ្រ លើកទឹកចិត្តចំពោះក្រុមហ៊ុនតូយ៉ូតាជប៉ុន ដែលមានគម្រោងអភិវឌ្ឍន៍សាលាគំរូនៅកម្ពុជា។

ជាមួយគ្នានោះ លោក MORI HIROTAKA អ្នកសម្របសម្រួលគម្រោងរបស់អង្គការបេះដូងមាស បានធ្វើបទបង្ហាញស្ដីពីសាលារៀនគំរូនៅប្រទេសជប៉ុន ជូនឯកឧត្តម ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ លើគម្រោងអភិវឌ្ឍន៍សាលារៀនគំរូនៅកម្ពុជាផងដែរ។ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner