គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែមេសា បណ្តាលឱ្យមនុស្សស្លាប់ ០៤នាក់ និងរងរបួស ២០នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ២០នាក់។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ០៣លើក ស្លាប់ ០២នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ មិនគោរពសិទិ្ឋ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ បត់គ្រោះថ្នាក់ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០៣នាក់ ស្រាល ០១នាក់ ជ្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ កត្តាយាន ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០៣នាក់ និងកត្តាផ្លូវ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០៤នាក់ ស្រាល ០៤នាក់៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner