យុវជនកម្ពុជាចែករំលែកក្តីស្រឡាញ់និងស្នាមញញឹមដើម្បីការអប់រំនិងបរិស្ថាន

(ភ្នំពេញ)៖ នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅ ក្នុងភាពស្អាត បរិស្ថានបៃតង និងអព្យាក្រឹត្យកាបូន ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងបែបនេះក្នុងកម្មវិធី៖ ការចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៣ ក្រោមប្រធានបទ «ការអប់រំ និងបរិស្ថាន» នៅ សាលាបឋមសិក្សាបឹងប្រីយ៍ ស្ថិតក្នុងភូមិតាគល់ សង្កាត់ពន្សោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ ។

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់យុវជន សហការ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូ ក្នុងការចែករំលែកការស្រឡាញ់ និងការអប់រំបរិស្ថាន រួមជាមួយពិធីដាំកូនឈើនៅតាមសាលារៀន ជាពិសេសជាមួយសិស្សានុសិស្ស ដើម្បីបង្កើតសកម្មភាពមេត្រីបរិស្ថាន ជាពិសេសបានចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានបង្កើតឡើងដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹង ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នា ដែលផ្តោតសំខាន់លើមុំយុទ្ធសាស្រ្តបីសំខាន់គឺ ភាពស្អាត ភាពបៃតង និងចីរភាព ។

សូមបញ្ជាក់ថា ដោយមានការសហការពីក្រសួងបរិស្ថាន សមាគមយុវជនខ្មែរមហានគរនៃបណ្ដុំអង្គការសមាគមន៍សង្គមស៊ីវិល សហការជាមួយសហការជាមួយរដ្ឋបាលខណ្ឌព្រែកព្នៅ និងមានការចូលរួមពី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណ ៣៥០នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធី៖ ការចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៣ ក្រោមប្រធានបទ «ការអប់រំ និងបរិស្ថាន» នៅ សាលាបឋមសិក្សាបឹងប្រីយ៍ ស្ថិតក្នុងភូមិតាគល់ សង្កាត់ពន្សោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

កម្មវិធីបានរៀបចំចែកសម្ភារសិក្សា ជូនដល់សិស្សានុសិស្ស និងបានបញ្ជ្រាបចំណេះដឹងបរិស្ថានជាមួយពន្លកបៃតង (សិស្សានុសិស្ស) ជាពិសេសជំរុញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទៅជាចលនារួមគ្នាទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ និងប្តេជ្ញាចិត្តកាត់បន្ថយការប្រើថង់ប្លាស្ទិក ពី១ថ្ងៃទៅ២ថ្ងៃ ឬ៣ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីកម្ពុជាស្អាត គ្មានការបំពុលប្លាស្ទិក និងរួមគ្នាបង្កើនភាពបៃតង ដោយចូលរួមការពារនិងអភិរក្ស ធនធានធម្មជាតិ ចូលរួមដាំដើមឈើឱ្យបានច្រើន នៅតាមសាលារៀន មូលដ្ឋាននិងដាំស្តាព្រៃ ដើម្បីសម្រេចគោលដៅ របស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេសអព្យាក្រឹតកបូន និងមានគម្របព្រៃឈើ៦០%៕

ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner