លោក សេង គន្ធ ៖ កាកបាទក្រហមកម្ពុជា តែងតែគិតគូរនិងជួយប្រជាពលរដ្ឋ នៅទូទាំងប្រទេសបានទាន់ពេលវេលា

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ និងជួយសង្គ្រោះ ប្រជា ពលរដ្ឋនៅទូទាំងប្រទេសបានទាន់ពេលវេលា ។ នេះជាការលើកឡើង របស់ លោក សេង គន្ធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ក្នុងឱកាស នាំយកអំណោយកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយ សារគ្រោះអគ្គិភ័យឆាបឆេះផ្ទះ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកស្រី ហួត ឃីម ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ និងអាជ្ញាធរមូលដ្ឋាន ។

លោក សេង គន្ធ បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រកម្ពុជា និងឯកឧត្តម ឃួង ស្រេង ប្រធានគណកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជារាជធានីភ្នំពេញ ជាមួយនឹងការចូលរួមសោកស្តាយ ជាពន់ ពេកចំពោះម្ចាស់ផ្ទះ ដែលបានជួបឧបទ្ទវហេតុគ្រោះអគ្គិភ័យឆាបឆេះផ្ទះអស់ តែមិន បណ្តាល ឱ្យសមាជិកក្នុងក្រុមគ្រួសារណាម្នាក់រងគ្រោះថ្នាក់នោះទេ ។

លោកបានបន្តថា កាកបាទក្រហមតែងតែងបានចុះជាប់ និងជួយដោះស្រាយបញ្ហា ប្រឈមនានាជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ហើយអំណោយនាពេលនេះ គឺពិតជាបានជួយសម្រាប់ការលំបាកបានមួយគ្រា ។ ចំណែកពាក់ព័ន្ធឯកសារផ្សេងៗ តែត្រូវបានអគ្គិភ័យឆាបឆេះអស់ លោកនឹងឱ្យមន្រ្តីជំនាញទាំងសាលាខណ្ឌ សាលា សង្កាត់ និងប៉ុស្តិ៍នគរបាល ដោះស្រាយសម្រាប់ប្រើប្រាស់នៅចំពោះមុខ និងធ្វើឯកសារ ជូនថ្មី ដើម្បីទុកប្រើប្រាស់ឡើងវិញ ។

អំណោយប្រគល់ជូន គ្រួសារដែលរងគ្រោះដោយសារអគ្គិភ័យរួមមាន ទឹកសុទ្ធ មី ទឹកក្រូច អង្គរ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោឆៅ ត្រីខ សម្ភារ:ប្រើប្រាស់ផ្ទះបាយ ១ឈុត និងថវិកា ចំនួន ៥០ម៉ឺនរៀល ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner