លោក សរ ចាន់ដារ៉ា ៖ សហព័ន្ធចង់ពង្រឹងឲ្យកីឡាជិះសេះកម្ពុជា ឈានដល់កម្រិតស្តង់ដាអន្តរជាតិ ទាំងបច្ចេកទេស និងធនធានអត្តពលិក

(ភ្នំពេញ)៖ លោក សរ ចាន់ដារ៉ា ជំនួយការគ្រូបង្វឹក កីឡាករជម្រើសជាតិ បានបញ្ជាក់ថា ការរៀបចំប្រកួតជារៀងរាល់៦សប្តាហ៍ម្តង សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ផ្តោតលើគោលដៅធំ គឺចង់ពង្រឹងកីឡាជិះសេះនៅកម្ពុជាឲ្យឈានដល់ស្តង់ដាអន្តរជាតិមួយដែលគេទទួលស្គាល់ និងពង្រឹងសមត្ថភាពអត្តពលិក ដើម្បីត្រៀមការប្រកួតកម្រិតជាតិ និងអន្តរជាតិ រួមទាំងភ្ញៀវទេសចរណ៍ផងដែរ។

ការថ្លែងបញ្ជាក់ដូច្នេះធ្វើឡើងក្នុងបទសម្ភាសន៍ ក្រោយបញ្ចប់ការប្រកួតកីឡាជិះសេះ ទីលានកីឡាជិះសេះ Genius Resort កាលពីចុងសប្តាហ៍កន្លងទៅ។
លោក សរ ចាន់ដារ៉ា បន្តថា សត្វសេះ ការរៀបចំប្រកួតជារៀងរាល់ ៦សប្តាហ៍ម្តងនេះ គឺផ្តោតលើគោលបំណងចម្បងសំខាន់ធំៗចំនួន២ ទី១-គឺវាស់ស្ទង់កម្រិតធនធានក្រុមកីឡាករជិះសេះរបស់សហព័ន្ធ និងទី២-ចូលរួមផ្សព្វផ្សាយកីឡាជិះសេះឲ្យដល់ប្រជាជនកាន់តែច្រើន។ ជាពិសេសរាល់ការប្រកួតសហព័ន្ធតែងតែអង្កេត និងស្វែងរកកីឡាករ-កីឡាការិនី ដែលមានសក្តានុពល និងមានចមណាប់អារម្មណ៍កីឡាជិះសេះ ត្រៀមហ្វឹកហាត់ឱ្យក្លាយជាធនធានល្អសម្រាប់សហព័ន្ធនាពេលអនាគត។

សូមរំឭកថា នេះជាលើកទី២ ក្នុងឆ្នាំ២០២៤ ដែលសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានរៀបចំការប្រកួត លើ២វិញ្ញាសារដាក់ឲ្យកីឡាករ-កីឡាការិនីប្រកួតប្រជែង គឺវិញ្ញាសា GYMKHANA និងវិញ្ញាសាSHOW JUMPING កម្រិត ៣០, ៥០-៦០, ៧០-៨០ និង១០០-១១០សង់ទីម៉ែត្រ។

គួរបញ្ជាក់ថា ការប្រកួតកីឡាជិះសេះ ផ្តោះរបង ឆ្នាំ២០២៤ សហព័ន្ធបង្ហាត់ជិះសេះកម្ពុជា បានប្រកួតជាច្រើនវិញ្ញាសា និងកីឡាករ-កីឡាការិនី ៦០នាក់ចូលរួម បើធៀបនឹងការប្រកួតមុនៗមានត្រឹមតែ៣០នាក់ប៉ុណ្ណោះ ៕

អត្ថបទ-រូបភាព ៖ លោក ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner