អ្នកគុននិយមជាង ១០០នាក់ នៅអាស៊ី នឹងមកប្រជែងដណ្តើមមេដាយ​នៅកម្ពុជា នាខែកក្តដា

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ ការត្រៀមរៀបចំ ការប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ីលើកទី២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្រ្តី ថោង ខុន ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា កិច្ចប្រជុំរួមគ្នារវាងភាគីពាក់ព័ន្ធមានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាគុនចម្រុះកម្ពុជា ដែលធ្វើឡើងនាពេលនេះ គឺជាជួបគ្នា ដើម្បីបែងចែកភារៈកិច្ចនៃការទទួលខុសត្រូវចំពោះការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ី នាខែ កក្កដា ឆ្នាំ២០២៤ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ទៀតថា ការប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ីដែល​ព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២នេះ ទទួលបានការគាំទ្រ ផ្តល់ជាកិត្តិយស ចូលរួមពីសំណាក់ សម្តេចមហាបវធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានលើកឡើងថា ការទទួលធ្វើជាម្ចាស់ផ្ទះនេះ ការរៀបចំទទួលបដិសណ្ឋាកិច្ច គឺកម្ពុជានឹងរៀបចំឱ្យបានល្អបំផុត ដោយមានការបែងចែកការទទួលខុសត្រូវប្រកបដោយភាពទទួលខុសត្រូវខ្ពស់ចំពោះភ្ញៀវអន្តរជាតិដែលមកចូលរួមជាង២០ប្រទេស និងអត្តពលិកប្រមាណជាជាង១០០នាក់។

ឯកឧត្តម រំពឹងជឿជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាគុនចម្រុះដែលកម្ពុជា​ទទួលធ្វើ​ជាម្ចាស់ផ្ទះ នឹងមានប្រជាពលរដ្ឋកម្ពុជាចូលរួមគាំទ្រជួយជំរុញឱ្យការ​រៀបចំប្រជុំ​អ្នកគុន​និយម​គុនចម្រុះជាតិសាសន៍ក្នុងអាស៊ីដ៏ច្រើនមិនធ្លាប់មាននៅកម្ពុជាទទួលបាន​ជោគជ័យ។

ឯកឧត្តម អះអាងថា ការប្រកួតគុនចម្រុះជើងឯកអាស៊ីនេះ សម្រាប់កម្ពុជាបានដាក់សមាសភាពកីឡាករកីឡាការិនីគុនខ្មែរ និងគុនល្បុក្កតោល្បីមានដូចជា កីឡាការិនី សំ ថារ័ត្ន ចាន់ រតនា និងកីឡាករគុនខ្មែរ ឈឿង ល្វៃ ជាដើម។ ឯកឧត្តម បានបញ្ជាក់ថា ការប្រកួតគុនចម្រុះនេះ មានការជម្រុះជ្រើសរើសយកពីចំណាត់ថ្នាក់លេខ១ទៅដល់លេខ១០ យកទៅប្រកួតពហុកីឡានៅឯប្រទេសថៃនា ខែ វិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។

ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់បន្ថែមទៀតថា ក្នុងកិច្ចប្រជុំ ក្រោម អធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្រ្តី ថោង ខុន គឺដើម្បីមូលមតិគ្នាបង្កើតនៅគណៈកម្មការចមពោះកិច្ចដែលមានឯកឧត្តម ថោង ខុន ជាប្រធាន ដាក់គោលដៅ ការងារឱ្យការរៀបចំនេះកាន់តែល្អប្រសើរនិងត្រៀមរៀបចំឱ្យការប្រកួតនេះផ្សព្វផ្សាយពីកម្ពជាទៅកាន់ឆាកអន្តរជាតិធ្វើឱ្យល្បីរន្ទឺសុះសាយផងដែរ។
គួរឱ្យដឹងដែរថា ការប្រកួតកីឡាកុនចម្រុះលើកទី២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២នេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២៤ ដោយពិធីបើកក្រោមអធិបតីភាព សម្តេចមហាបវធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានអ្នកគុននិយមមកក្នុងអាស៊ីចូលរួមជាង២០ប្រទេស ប្រមាណជាង១០០នាក់៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner