រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ សមិទ្ធផលថ្មីនៅតាមវត្តអារាមបង្ហាញពីការរីកចម្រើននៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ

ភ្នំពេញ៖ សមិទ្ធផលថ្មីនៅក្នុងវត្តអារាមនានា គឺជាសក្ខីកម្មនៃការរីកចម្រើននៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្តវេឡុវនារាម ហៅវត្តកំពង់ឬស្សី នៅភូមិកំពង់ឬស្សី ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។

សមិទ្ធផលនៅក្នុងវត្តវេឡុវនារាម ហៅវត្តកំពង់ឬស្សី ដែលសម្ពោធឆ្លងរួមមានដូចជាប ឧបដ្ឋានសាលា (សាលាឆាន់)ទំហំ ១៨ម៉ែត្រ គុណ២៧ម៉ែត្រ,សាលាធម្មសភាពីរជាន់ ទំហំ ២១ម៉ែត្រ គុណ ១៦ម៉ែត្រ ,ខ្លោងទ្វារ ទំហំ ៥ម៉ែត្រ គុណ ៨ម៉ែត្រ ,ផ្លូវបេតុងប្រវែងមួយគីឡូម៉ែត្រ ,រូបសំណាកសម្តេចសង្ឃរាជ ជួន ណាត និងសមិទ្ធផលមួយចំនួនទៀត ក្នុងវត្តវេឡុវនារាមសរុបចំនួន ៧៦៥.៧៥០ដុល្លារ ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា សមិទ្ធផលក្នុងពុទ្ធចក្រ នាថ្ងៃនេះ និងសមិទ្ធផលថ្មីបន្ថែមទៀត នៅក្នុងទីវត្តអារាមក្នុងភូមិកំពង់ឬស្សី ឃុំជីរោទ៍ ហើយពិតជាបានឆ្លុះបញ្ចាំងពីសាមគ្គីភាពប្រកបដោយជំនឿដ៏ជ្រះថ្លារបស់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទគ្រប់រូប ហើយចិត្តជាសទ្ធានេះ គឺបានមកពីចិត្តស្អាត គ្មានហ្មងសៅ គ្មានមន្ទិលក្នុងការប្រព្រឹត្តនូវអំពើល្អ ដែលនេះបង្ហាញថាប្រជាពលរដ្ឋខ្មែរយើងមានបេះដូងស្អាត៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner