ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រូវបានអញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅអូស្ត្រាលី

ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតជូន ឯកឧត្តម Pablo Kang ភារធារីស្ថានទូតអូស្រ្តាលី ប្រចាំ កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសនិ្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណក្រសួ ងមហាផ្ទៃអូស្រ្តាលី ដែលបានអញ្ជើញឯកឧត្តម ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃទស្សនកិច្ចសិក្សា នៅប្រទេសអូស្រ្តាលី នាខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បន្តថា ទស្សនកិច្ចនេះ មានគោលបំណងជួយភាគីកម្ពុជាដកស្រង់បទពិសោធន៍យុទ្ធសាស្រ្តពាក់ព័ ន្ធការងារអន្តោប្រ វេ សន៍ សន្តិសុខសាយប័រ និងការងារវិមជ្ឈការ និងវិសហមជ្ឈការ ដោយគណៈប្រតិភូកម្ពុជាមានក្ដីសង្ឃឹមថា នឹងទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗពីអូស្រ្តាលី ទាំងលើការងារគ្រប់ គ្រ ងកងកម្លាំងនគរបាលជាតិ ការជំរុញទំនាក់ទំនងបណ្តុះបណ្តាល មន្រ្តីនគរបាលលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ ។

ឯកឧត្តម Pablo Kang បានរំឭកអំពីលទ្ធផលវិជ្ជមាន នៃដំណើរទស្សនកិច្ច រ បស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមកិច្ចប្រ ជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី២-៦ ខែមីនា ឆ្នាំ ២០ ២ ៤ ដែលឈានដល់ការចុះហត្ថលេខាឱ្យមានជើងហោះហើរត្រង់ពីប្រទេ សអូស្រ្តាលីមកកម្ពុជា។

ឯកឧត្ដមភារធារី និងឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិ ប ត្តិការរវាងភាគីទាំងពីរ និងបានពិភាក្សាគ្នាអំពីការងារអន្តោប្រវេសន៍ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមមានការជួញដូរ រត់ពន្ធមនុស្ស និងគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការងារគណ នេយ្យ ភាពសង្គមនៅកម្ពុជា និងប្តេជ្ញាពង្រឹងការងារឱ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញក្ដីសង្ឃឹមថា ភាគីអូស្រ្តាលី នឹងបន្តផ្តល់ជំនួយនានា រួមមានជំនួយបច្ចេកទេស សម្ភារៈ និងការបណ្តុះបណ្តាលផ្សេង ៗដល់ក្រសួងមហាផ្ទៃ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner