សមាគមសហគ្រិនស្ត្រីកម្ពុជា៖ ព្រែកជីកហ្វូណនតេជោ នឹងជំរុញកំណើនសេដ្ឋកិច្ចជាតិ

(ភ្នំពេញ)៖ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា អាណត្តិទី៥ លោកជំទាវ ចាន់ ភារី ជឿជាក់ថា ព្រែកជីកហ្វូណនតេជោ ប្រជានខ្មែរសប្បាយចិត្ត ពីព្រោះប្រសិនបើយើងបានអភិវឌ្ឍន៍ ហើយទទួលបាននូវផលប្រយោជន៍ ទៅតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ។ លោកជំទាវបន្ថែមថា ព្រែកជីកហ្វូណនតេជោ គឺជួយបានច្រើនណាស់នៅក្នុងការកាត់បន្ថយនូវថ្លៃដើម ហើយនឹងជួយជំរុញសេដ្ឋកិច្ច ជាពិសេស គឺភាពរហ័សទាន់ចិត្តនៅក្នុងការដឹកជញ្ជូន មួយផ្នែកធំ ហើយមួយផ្នែកធំ ហើយមួយផ្នែកទាក់ទងទៅនិងការផ្គត់ផ្គង់ ប្រពន្ធធារាសាស្រ្ត ក៏មានប្រយោជន៍ខ្លាំងទៅដល់ ប្រជនខ្មែរយើងផងដែរ ។

ថ្លែងក្នុងកម្មវិធីធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យដឹងងថា ព្រែកជីកហ្វូណនតេជោនេះ នេះនឹងផ្តល់ចំណេញសម្រាប់ថ្លៃដឹកជញ្ជូនចន្លោះពី ៨៨ ទៅ៥៧០លានដុល្លារក្នុងមួយឆ្នាំ។ ព្រែកជីកហ្វូណនតេជោ ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកដ៏ធំមួយរបស់កម្ពុជា ដែលគ្រោយប្រើទុនវិនិយោគប្រមាណ ១៧០០លានដុល្លារ អនុវត្តក្នុងរយៈពេល ៤ឆ្នាំ។ គម្រោងនេះ ផ្តល់ផលចំណេញច្រើនសម្រាប់ការដឹកជញ្ជូនកម្ពុជា ជាពិសេសថ្លៃចំណាយទាប និងកាត់បន្ថយការដឹកជញ្ជូនខ្លីជាងមុន។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបញ្ជាក់បន្តថា បច្ចុប្បន្នលំហូរទំនិញកម្ពុជា ទៅកំពង់ផែក្រុងព្រះសីហនុមានចំនួន ៦៧ភាគរយតាមគ្រប់មធ្យាបាយដឹកជញ្ជូន ខណៈនាំចេញតាមវៀតណាមមានចំនួន ៣៣ភាគរយដើម្បីទៅដល់កំពុងផែប្រទេសនេះ។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា នៅពេលព្រែកជីកហ្វូណនសាងសង់រួចរាល់ លំហូរទំនិញទៅកំពង់ផែព្រះសីហនុនឹងកើនឡើងដល់ ៩០ភាគរយ ខណៈនាំចេញតាមច្រកវៀតណាមតែ ១០ភាគរយប៉ុណ្ណោះ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner