ជួយសង្រ្គោះសត្វរនាលពណ៌ មួយក្បាលនៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត

(ភ្នំពេញ)៖ មន្រ្តីឧទ្យានុរក្សនៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត និង អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានជួយ សង្រ្គោះសត្វ​រនាលពណ៌មួយក្បាលឱ្យរួចផុតពីសេចក្ដីស្លាប់ និងត្រូវបានបញ្ជូនមកកាន់មជ្ឈមណ្ឌល​សង្គ្រោះសត្វ ព្រៃភ្នំតាម៉ៅក្រោមការជួយសម្របសម្រួលដោយ​ក្រុមការងារផ្នែក​សុខភាព សត្វព្រៃរបស់អង្គការWCS ។

នៅថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ២០២៤នេះ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានពីកសិករស្ថិតក្នុងភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលមិនឆ្ងាយប៉ុន្មានពីតំបន់ការពារទេសភាពអន្លង់ព្រីង មន្ត្រីឧទ្យានុរក្សនិងបុគ្គលិកទីវាលអង្គការ ជីវិតធម្មជាតិនៅកម្ពុជា បានចុះទៅជួយ​សង្គ្រោះកូនរនាលពណ៌មួយក្បាល ដែលមានស្ថានភាពបាក់ស្លាបមួយ ចំហៀង​យ៉ាងធ្ងន់ធ្ងរ (ពុំដឹងមូលហេតុ) ដើម្បីយកមករក្សាទុកនៅទីស្នាក់​ការឧទ្យានុរក្សនិង បញ្ជូនបន្តមកកាន់ មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដើម្បីធ្វើការព្យាបាល ។

គួរឱ្យសោកស្ដាយស្លាបដែលបានបាក់មានសភាពធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យពុំអាច​សង្គ្រោះស្លាបឱ្យ ដូចដើម បានឡើយ និងបានសម្រេចចិត្តកាត់ស្លាបដែលបាក់ចេញ ដើម្បីការពារការឆ្លងរោគនិងសង្គ្រោះ ជីវិតសត្វ ស្លាបនេះ ។

បច្ចុប្បន្នសត្វរនាលពណ៌កំពុងត្រូវបានយកចិត្តទុកដាក់ថែទាំពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner