ឯកឧត្តម ទុយ រី ៖ ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាលើកទី៨ ឆ្នាំ២០២៤ រយៈពេល២ថ្ងៃ បានបញ្ចប់ជាមួយការផ្សារភ្ជាប់គ្នាលើគ្រប់វិស័យរវាង កម្ពុជា-ជប៉ុន

(ជប៉ុន)៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជាលើកទី៨ ឆ្នាំ២០២៤ រយៈពេល២ថ្ងៃ បានបញ្ចប់ដោយអធិកអធម ដែលទាំងអស់នេះគឺជាការផ្សារភ្ជាប់ប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន ក៏ដូចជាការចែករំលែកវប្បធម៌ ប្រពៃណីគ្នាទៅវិញទៅមក ជាផ្នែកមួយដើម្បីផ្សារភា្ជប់គោលនយោបាយការបរទេស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយប្រើប្រាស់មធ្យោបាយការទូត ក្នុងការចូលរួមលើកកម្ពស់ វិស័យពាណិជ្ជកម្មអន្តរជាតិ និងជំរុញវិនិយោគិនពីបរទេសទៅកម្ពុជា ក៏ដូចជាកាលើកកម្ពស់វិស័យទេសចរណ៍ទៅកម្ពុជាឲ្យបានកាន់តែច្រើនឡើងថែមទៀត។

ថ្លែងក្នុងឱកាសបិទនារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២៤ ឯកឧត្តម ទុយ រី មានប្រសាសន៍ថា តាមការសង្កេតឃើញរបសគណះកម្មាធិការរៀបចំព្រឹត្តិការណ៍ពិពរ័ណ៌កម្ពុជា ឆ្នាំ២០២៤នេះ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី៣-៤ ខែឧសភា នេះ មានភ្ញៀវជាតិ អន្តរជាតិចំរុះជាតិសាសន៍ ប្រមាណជា៨០០០០ នាក់ មកចូលរួមទស្សនាការដាក់តាំងបង្ហាញ នូវផលិតផលមុខម្ហូបរបស់ខ្មែរ ការសម្ដែងនូវរបាំបុរាណខ្មែរ ការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ ការប្រគុំតន្ត្រី និងច្រៀង ដោយមិត្តជប៉ុន និងការសំដែងក្បាច់គុនបុរាណខ្មែរ រួមទស្សនីយភាពកំសាន្តជាច្រើន ប្រកបដោយបរិយាកាសសប្បាយរីករាយស្និទ្ធស្នាលជាទីបំផុត។

ជាមួយគ្នានេះ ឯកឧត្ដម ទុយ រី ក្នុងនាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងជាប្រធានគណៈកម្មាធិការរៀបចំពិព័រណ៍កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតជូនចំពោះ សហគមន៍ខ្មែរ សិស្សនិស្សិតខ្មែរ និងសិស្សនិស្សិតជប៉ុន ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកចូលរួមទស្សនាក្នុងព្រិត្តិការណ៍តាំងពិព័រណ៍កម្ពុជាលើកទី៨ឆ្នាំ២០២៤នេះយ៉ាងច្រើនកុះករ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner