TikTok លុបផលិតផលប្រមាណ ៣៧លានមុខចេញពីកម្មវិធី Online Shop

ឡុងដ៍៖ ក្រុមហ៊ុន TikTok បានបញ្ជាក់ថា ខ្លួនបានបិទបញ្ជីផលិតផលដែលដាក់លក់អនឡាញចំនួន ៣៧លានមុខ ខណៈដែលខ្លួនបានចេញផ្សាយរបាយការណ៍ចុងក្រោយ អំពីសុវត្ថិភាពនៃវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ខ្លួន។

របាយការណ៍ដែលគ្របដណ្តប់ចាប់ពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៣ ក៏បានឱ្យដឹងដែរថា កម្មវិធីវីដេអូកំសាន្តមួយនេះ ក៏បានបិទគណនីអ្នកលក់ចំនួនពីរលានករណីផងដែរ ដោយសារតែពួកគេមិនបានបំពេញតាមតម្រូវការចុះឈ្មោះឱ្យបានត្រឹមត្រូវតាមគេហទំព័រ។ ចាប់តាំងពីការបើកដំណើរការដំបូងក្នុងឆ្នាំ២០២១មក គិតមកទល់ពេលនេះ កម្មវិធី TikTok Shop បានកើនឡើងអ្នកលក់រហូតដល់ ១៥លាននាក់នៅជុំវិញពិភពលោក កើនឡើងចំនួន ៦លាននាក់កាលពីពាក់កណ្តាលឆ្នាំ២០២៣។

នៅក្នុងរបាយការណ៍សុវត្ថិភាពចុងក្រោយរបស់ខ្លួន TikTok បាននិយាយថា ខ្លួនក៏បានដកផលិតផលបុគ្គលចំនួន ១៣៣,០០០មុខចេញផងដែរ បន្ទាប់ពីពួកគេបានចុះបញ្ជីនៅលើគេហទំព័រ ហើយក៏បានបិទគណនីរបស់អ្នកលក់ជាងមួយលាននាក់ និងបានលុបផលិតផលរបស់ពួកគេចេញ ដោយសារតែការបំពានគោលការណ៍។ លើសពីនេះទៀត ពាណិជ្ជកម្មឌីជីថល (ecommerce) ក៏ត្រូវបានដកចេញពីអ្នកបង្កើតជាង ៥០០,០០០ករណីផងដែរ ដោយសារតែការបំពានច្បាប់។

គួរបញ្ជាក់ថា ក្រុមហ៊ុន TikTok បានចំណាយប្រាក់ច្រើនជាង ៤០០លានដុល្លារក្នុងឆ្នាំ២០២៣ វិនិយោគលើឧបករណ៍ បច្ចេកវិទ្យា និងធនធានមនុស្ស ដើម្បីរក្សាទីផ្សាររបស់ខ្លួនឱ្យមានសុវត្ថិភាព សម្រាប់ទាំងអ្នកប្រើប្រាស់ និងអាជីវកម្ម៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner