បណ្ឌិត ជា វ៉ាន់ដេត៖ក្រុមប្រឹក្សាឃុំសូមទៅបោះឆ្នោត ជ្រើស រើស ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុកឆ្នាំ២០២៤ឱ្យបានគ្រប់ៗគ្នា

តាកែវ៖ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានរំលឹកដល់ក្រុមប្រឹក្សា ឃុំ មកពីគណបក្សប្រជាជនកម្ពុជា ដែលជាអង្គបោះឆ្នោត សម្រាប់ ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗ គ្នានិងបោះ ជូន គណបក្សប្រជាជន កម្ពុជា។សារដាស់តឿន បានធ្វើឡើងខណៈកាលបោះឆ្នោតនឹងប្រព្រឹត្តទៅនៅចុងខែឧសភាខាងមុខ។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជាបានលើកឡើងដូច្នេះកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជួប សំណេះ សំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង របស់ គណបក្ស ប្រជាជន កម្ពុជាចំនួន៥៦០នាក់ នៅតាមទី តាំង ពីរផ្សេងគ្នា ។ក្នុងនោះនៅទីស្នាក់ការគណបក្សប្រជាជន កម្ពុជា ស្រុកគិរីវង់ និងនៅទីស្នាក់ ការ គណបក្សប្រជាជនកម្ពុជា ស្រុក សំរោង ខេត្តតាកែវ ។

ក្នុងពិធីដោយមានការចូលរួមពីប្រធាន អនុប្រធាន សមាជិក ក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងបេក្ខជន ពេញសិទ្ធក្រុម ប្រឹក្សា ខេត្ត ក្រុង ស្រុក និងសមាជិកក្រុមប្រឹក្សា ឃុំ/សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត ,ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បាន បញ្ជាក់ ថា យើងទាំងអស់គ្នា គឺជាសមាជិករបស់ គណបក្សប្រជាជនជនកម្ពុជា ។ដូចនេះបងប្អូននឹងបោះឆ្នោត ជូនប្រធាន សមាជិក ក្រុម ប្រឹក្សា ខេត្ត ក្រុង ស្រុក របស់ គណបក្សប្រជាជនកម្ពុជាដូចទៅនឹងការបោះឆ្នោតព្រឹទ្ធសភាកន្លងទៅថ្មីៗនេះដែរ។ឯកឧត្តមបន្ថែមថា គ្មានជោគជ័យណា ដែលគ្មានការប្តេជ្ញាចិត្ត គ្មានការប្រឹងប្រែងនោះទេ។ ដូច្នេះយើង ត្រូវធ្វើការប្តេជ្ញាចិត្ត ឱ្យឈ្នះដាច់ ។ ក្នុងអាណត្តិ នេះយើងបន្ត រក្សា តំណែងកៅអីនៅក្នុងស្រុក ខេត្ត ក្រុមប្រឹក្សានៅគ្រប់ស្រុក ទាំងអស់នៅក្នុងខេត្ត ។ ភារកិច្ចរបស់យើង គឺបោះឆ្នោត ឱ្យ បេក្ខជន ដែលជាប្រធានក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និង សមាជិក ក្រុមប្រឹក្សាខេត្ត ស្រុក មកពីគណបក្សប្រជាជន កម្ពុជា។

ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បាន ថ្លែង អំណរគុណចំពោះអង្គបោះឆ្នោត ដែលបានបោះឆ្នោតជូន គណបក្ស ប្រជាជនកម្ពុជា ទទួលបានជោគជ័យក្នុងការបោះ ឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ កន្លងមក។ បន្ថែម លើនេះ ឯកឧត្តម បណ្ឌិត ក៏បានជម្រាបជូនអំពីផលប្រយោជន៍ សំខាន់នៃព្រែកជីកហ្វូណនតេជោ ហើយសូមប្រកាសគាំទ្រ យ៉ាងពេញទំហឹងចំពោះ ការអនុវត្តគម្រោងព្រែកជីកហ្វូណន តេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ របស់កម្ពុជា និងជាគំនិត ផ្តួចផ្តើមប្រកបដោយគតិ បណ្ឌិត និងឈ្លាសវៃរបស់សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណបក្ស ប្រជាជនកម្ពុជា ហើយបច្ចុប្បន្នបន្ត អនុវត្ត ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែក ជីកហ្វូណន តេជោនេះឱ្យសម្រេចបាននាពេលអនាគត៕


ដោយ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner