សម្តេចធិបតី៖ “សារព័ត៌មាន ជាអំណាចទី៤ ដែលអំណាចនេះ ប្រសិនបើប្រើប្រាស់ត្រូវ

គឺមានសារៈសំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិ ថែរក្សា សន្តិភាព ស្ថិរភាព និង ផ្តល់ថាមពលឱ្យ ប្រជាជនក្នុងការសម្រេចចិត្ត ក៏ដូចជា រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការចាំបាច់កាន់តែមានប្រសិទ្ធភាព។

លំហសេរីភាព សារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន ធំធាត់ និងឆ្ពោះទៅរក្សាបាននូវសណ្តាប់ធ្នាប់ល្អ។ ស្ថានភាពសេរីភាពនៃការបញ្ចេញមតិនៅតែស្ថិតក្នុងបរិយាកាសអំណោយផល ដោយហេតុថា រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មានបានធានាឱ្យអ្នក សារព័ត៌មានអាចរាយការណ៍ដោយសេរី ឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ស្របពេលនៃការរីកចម្រើនខ្លាំងក្លាផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថល បានបើកទូលាយចំពោះអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ បង្កលក្ខណៈងាយស្រួលដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មានបរទេសនានាប្រចាំកម្ពុជា”។

#ams1minute

ads banner