បួនខែដើមឆ្នាំ ប្រាសាទអង្គរ និងប្រាសាទកោះកេរទាញចំណូលបាជាង ១៩លានដុល្លារ

ភ្នំពេញ៖ រយៈពេលបួនខែនៃឆ្នាំ២០២៤នេះ រមណីយដ្ឋានអង្គរ និងប្រាសាទកោះកេរ បានជួយកម្ពុជាឲ្យរកចំណូល ជាង១៩លានដុល្លារអាមេរិកតាមរយៈការលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេស។ ចំណូលនេះកើនឡើង ជិត៤២ភាគរយធៀបនឹងរយៈពេល៤ខែ ឆ្នាំ២០២៣។ នេះបើយោងតាមស្ថិតិរបស់គ្រឹះស្ថានអង្គរ។
 
ប្រភពដដែលនេះបានឱ្យដឹងទៀតថា៖ ក្នុងរយៈពេល៤ខែនេះ មានភ្ញៀវទេសចរបរទេសចំនួនជាង ៤២ម៉ឺននាក់ បានចូលទស្សនារមណីយដ្ឋានអង្គរ ដែលកើនឡើងជាង៤០ធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៣។

ចំណែកចំណូលពីការលក់បណ្ណនៅប្រាសាទកោះកេរវិញ ក្នុងរយៈពេល៤ខែឆ្នាំ២០២៤ បានជាង ១៣ម៉ឺន៧ពាន់ដុល្លារ ពីអ្នកទេសចរជាង៩ពាន់នាក់។

យោងតាមគ្រឹះស្ថានអង្គរ ចំណូលពីការលក់សំបុត្រនេះមួយផ្នែកត្រូវបានឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា ដោយក្នុង រយៈពេលបួនខែ ក្នុងឆ្នាំ២០២៤ មានចំនួនសរុបជាង ៨៤ម៉ឺនដុល្លារ៕ដោយៈញ៉ែម សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner