គម្រោងវិនិយោគចំនួន ២២ មានទុនវិនិយោគប្រមាណជាង ៣០៩ លានដុល្លារអាមេរិក ត្រូវបានអនុម័តក្នុងខែមេសា

(ភ្នំពេញ)៖ ក្នុងខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី ចំនួន ២១គម្រោង និង គម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុន វិនិ យោគ សរុបប្រមាណ ៣០៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ២៣ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង ២២ គម្រោង វិនិយោគដែល មាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៤គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។

គួរបញ្ជាក់ជូនផងដែរថា គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំ ខែមេសា រួមមាន៖ សំរាប់ ក្រៅតំបន់សេដ្ឋកិច្ចពិសេស ៖ ១. គម្រោងវិនិយោគផលិតស្រោមជើង, ស្រោមដៃ, កន្សែងបង់កមួក, និងស្បែកជើងពាក់ក្នុងផ្ទះ ដែល មានទីតាំង ស្ថិតនៅ ផ្លូវ ជាតិ លេខ១ ភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្នុងទុន វិនិយោគប្រមាណ ៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង។

សម្រាប់ក្នុងតំបន់សេដ្ឋកិច្ចពិសេស៖ ១. គម្រោងពង្រីកផលិតកម្មផលិតសំបកកង់ យាន យន្ត និងម៉ាស៊ីនភ្លើងទូប៊ីនចំហាយទឹក ដែលមាន ទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិ សេស ឈីលូ ជាន ពុ ចាយ ក្នុងទុនវិនិយោគបន្ថែមប្រមាណ ១០៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបន្ថែមបានចំនួន ៥៤២កន្លែង។ ២ គម្រោងវិនិយោគផលិតបន្ទះ ហ្វាំងគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្នុងទុនវិនិយោគប្រមាណ ៣៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥៣កន្លែង។ និង៣ គម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅ ក្នុង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ សីហនុ ក្នុងទុនវិនិយោគប្រមាណជាង ៦០លាន ដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន ២៣៧កន្លែង។

គួររំលេចផងដែរថា ក្នុងខែមេសា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅ លំដាប់លេខ រៀងទី១ ដោយបានរួមចំណែករហូតដល់ទៅប្រមាណ ៩៨% នៃទុន វិនិយោគសរុប ៕

ដោយ ៖ ង៉ាន់ ទិត្យ
ប្រភព ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner