ការដាក់ឱ្យអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ជាការចូលរួមចំណែកសំខាន់ ក្នុងការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា

(ភ្នំពេញ)៖ ការដាក់ឱ្យអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ជាការចូលរួមចំណែកមួយដ៏ សំខាន់ ក្នុងការកែលម្អបរិយាកាស ធុរកិច្ចនៅកម្ពុជា ។ នេះជាការថ្លែងរបស់ សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រ កាស ដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ ដើម្បីទំនើកម្មដោយប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ជាការចូលរួមចំណែកមួយដ៏សំខាន់ ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញ សកម្ម ភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងភាពជឿជាក់ពីសំណាក់វិនិយោគិន និងធុរជន បង្កើតការបង្ខិតសេវាសាធារណៈ ទៅជិត អ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យា ការផ្តល់សេវាសាធារណៈដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលា និងចំណាយ ពាក់ព័ន្ធផ្សេងៗ។

សម្តេចធិបតី បានបន្តថា សមិទ្ធផលនេះ ក៏ជាការបន្តជំរុញ ការកែទម្រង់ស៊ីជម្រៅ និង ការ ធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និង បង្កើតការប្រកួតប្រជែងដោយស្មើភាពក្នុងការធ្វើធុរកិច្ច និងការវិនិយោគ និងកាត់បន្ថយ បន្ទុកចំណាយ លើការបំពេញតាមកាតព្វកិច្ច និងនីតិវិធីសារពើពន្ធ។

សម្តេច ក៏បានថ្លែចាត់ទុកប្រព័ន្ធបញ្ជរតែមួយជាតិ ជាជោគជ័យរួមគ្នា ឬជាសមិទ្ធផលរួម គ្នា របស់ក្រសួងស្ថាប័ន នៃរាជរដ្ឋាភិបាល ក្នុងអនុវត្តន៍ការងារតាមអភិក្រមជវភាព នៃប្រព័ន្ធ តួអង្គតែមួយ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការធ្វើការរួមគ្នាប្រកប ដោយ ជោគជ័យនេះ ក៏បានហុចផល ដល់វិស័យឯកជន និងទទួលបានផលប្រយោជន៍ជាច្រើន ពីប្រព័ន្ធបញ្ជរតែមួយជាតិមានដូចជា ចំណេញពេល កាត់បន្ថយចំណាយ ដោយមិនចាំ បាច់ ត្រូវរត់ការពីក្រសួង ស្ថាប័នមួយទៅក្រសួងស្ថាប័នមួយទៀតនោះទេ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចាក់បន្ថែមថា ប្រព័ន្ធបញ្ជរតែមួយជាតិរបស់កម្ពុជា ក៏តភ្ជាប់ ទៅកាន់បញ្ជរតែមួយអាស៊ាន គឺដើម្បីផ្លាស់ប្ដូរទិន្នន័យជាមួយបណ្ដាប្រទេស ជាសមាជិកអាស៊ាន និងការសម្រួលនីតិវិធីការស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត វិញ្ញា បនបត្រ និងឯកសារតម្រូវនានា ពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ ដែលកន្លងមក ពាណិជ្ជករ ត្រូវរត់ការឆ្លងកាត់ក្រសួងស្ថាប័នមានសមត្ថកិច្ចផ្សេងៗគ្នាជាច្រើនលើក មកជាការស្នើសុំតែមួយលើករួមគ្នា តាមទម្រង់អេឡិចត្រូនិក។

សម្ដេច ថា ប្រព័ន្ធនេះ រួមជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិកម្ម ទិន្នន័យគយ នឹងជួយសម្រួល ដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដោយផ្លាស់ប្ដូររបៀបរបបការងារ ពីការពឹងផ្អែកទៅលើ ក្រដាស ទៅជាការមិនប្រើក្រដាស។ ក្នុង ន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងក្លាយ ជា តួអង្គដ៏សំខាន់មួយ នៃប្រព័ន្ធអេកូឡូស៊ីឌីជីថល សម្រាប់ធុរកិច្ច ធ្វើឱ្យកិច្ចសម្រួល ពា ណិជ្ជ កម្ម របស់កម្ពុជា កាន់តែមានប្រសិទ្ធភាព និងមានលទ្ធផលតភ្ជាប់ទៅនឹង ប្រព័ន្ធ អេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀតទាំងក្នុងតំបន់ និងសកលលោក ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner