ដាវ៉ាន់ ផលិតប្រហិតសាច់គោ មិនផ្តោតលើផលចំណេញ ប៉ុន្តែគិតរឿងគុណភាព និង សុវត្ថិភាពជាចម្បង

(ភ្នំពេញ)៖ បោះទីតាំងឈរជើងបង្កើតជាផ្សារចំណីអារហារសុវត្ថិភាពតូចមួយ ក្នុងរាជធានីភ្នំពេញ ដាវ៉ាន់ទទួលបានការគាំទ្រ និងជឿទុកចិត្តពីអតិថិជនយ៉ាងខ្លាំង លើគុណភាព និងសុវត្ថិភាពចំណីអាហារ មិនឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ក្រៅពីលក់បន្លែផ្លាឈើត្រីសាច់ដែលមានគុណភាពជូនអតិថិជន ដាវ៉ាន់ បានបង្កើត នូវផលិតផលជារបស់ខ្លួនមួយទៀត គឺ ប្រហិតសាច់គោ ដែលផលិតចេញពីសាច់គោ កសិដ្ឋាន ចិញ្ចឹមដោយខ្លួនឯង មានមូលដ្ឋាននៅក្នុង ឃុំអូ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

លោក ឆេង មករា នាយកប្រតិបត្តិ ផ្សារដាវ៉ាន់ បានឱ្យដឹងថា កក្តាចម្បងដែលជំរុញឱ្យ ដាវ៉ាន់ ផលិត ចេញនូវប្រហិតសាច់គោជាផលិតផលខ្លួនឯង សម្រាប់លក់ជូនទៅ កាន់ អតិថិជន ដោយសារតែដាវ៉ាន់មានកសិដ្ឋានគោចិញ្ចឹមដោយខ្លួនឯង គឺជាប្រភពសាច់ ទុកចិត្តផលិតចេញទៅមានសុវត្ថិភាពខ្ពស់ចំពោះអតិថិជន។

នាយកប្រតិបត្តិ ផ្សារដាវ៉ាន់ បានគូសបញ្ជាក់ទៀតថា ប្រហិតសាច់គោ ដែលដាវ៉ាន់ផលិត សម្រាប់លក់ជូនអតិថិជន មិនផ្តោតសំខាន់លើប្រាក់ចំណេញខ្ពស់នោះទេ ប៉ុន្តែអ្វី ដែល គិតគូ ខ្ពស់បំផុត គឺគុណភាព និងសុវត្ថិភាពអតិថិជនអ្នកទទួលទាន។ ប្រហិតសាច់គោ ដែលផលិតចេញមកសម្រាប់លក់ជូនអតិថិជន គឺបានឆ្លងកាត់ការពិសោធន៍ឡាបូ យ៉ាងច្បាស់លាស់ត្រឹមត្រូវពីអ្នកជំនាញ មានអនាម័យល្អ មិនមានសារធាតុគីមី និង រសជាតិឆ្ងាញ ។

លោក ឆេង មករា សង្ឈឹមជឿជាក់ថា ប្រហិតសាច់គោយីហោ ដាវ៉ាន់ ដែលផលិតចេញ ពីសាច់គោចិញ្ចឹមដោយកសិដ្ឋាផ្ទាល់របស់ដាវ៉ាន់ នឹងទទួលបានការគាំទ្រខ្លាំងពីអតិថិន ចំពោះគុណភាព សុវត្ថិភាព និងរសជាតិ ជាមួយនិងតម្លៃសមរម្យ។

គួរឱ្យដឹងដែរថា ដាវ៉ាន់គឺជាផ្សារចំណីអារហារសុវត្ថិភាពមួយបានចាប់បដិសន្ធិអំឡុង ពេល រីករាលដាលនៃជំងឺកូវីដ១៩ ដោយបច្ចុប្បផ្សារដាវ៉ាន់ ទទួលបានការគាំទ្រយ៉ាង ច្រើនពីអតិថិជនចាប់ពីកម្រិតមធ្យមឡើងទៅ ។ សម្រាប់ទស្សនៈវិស័យរបស់ផ្សារដាវ៉ាន់ គឺ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់ការដាំដុះនិងចិញ្ចឹមរបស់ ប្រជា កសិករ និងផ្តល់ជូននូវចំណីអាហារសុវត្ថិភាពជួយឱ្យសុខភាពប្រជាពលរដ្ឋ ដែលជាអ្នក ទទួលទានទទួលបាននូវផាសុខភាព៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner