កូរ៉េខាងត្បូងកត់ត្រាខែមេសា ជាខែក្តៅបំផុតក្នុងពេលកន្លះសតវត្ស

សេអ៊ូល៖ ទីភ្នាក់ងារឧតុនិយមរដ្ឋបាននិយាយនៅថ្ងៃអង្គារថា កូរ៉េខាងត្បូងបានកត់ត្រាខែមេសាឆ្នាំនេះ ជាខែក្តៅបំផុតរបស់ខ្លួន ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៧៣ ជាមួយនឹងសីតុណ្ហភាពប្រចាំថ្ងៃជាមធ្យមលើសពី ២.៥អង្សាស។

រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងបាននិយាយថា សីតុណ្ហភាពជាតិជាមធ្យមខ្ពស់បំផុតសម្រាប់ខែមេសា គឺ ១៤.៩អង្សាសេ ក្នុងឆ្នាំ ២០២៤ និងថា វាគឺជាកំណត់ត្រាខ្ពស់បំផុតនៅក្នុងខែមេសាចាប់តាំងពីបណ្តាញសង្កេតអាកាសធាតុជាតិ (KMA) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៣។

ទីភ្នាក់ងារ KMA បាននិយាយថា កំណត់ត្រាពីមុនគឺ ១៤.៧អង្សាសេ ដែលបានកត់ត្រាក្នុងខែមេសា ឆ្នាំ ១៩៩៨។ KMA បន្ថែមថា សីតុណ្ហភាពទូទាំងប្រទេសជាមធ្យមក្នុងខែមេសា បានកើនលើសពីឆ្នាំ ១៩៩១- ២០២០ ដោយខែមេសាជាមធ្យម មានសីតុណ្ហភាព ១២.១អង្សាសេ។

កម្រិតខ្ពស់ប្រចាំថ្ងៃជាមធ្យមក៏បានឈានដល់កម្រិតបំបែកកំណត់ត្រាដល់ ២១.១អង្សាសេ ដែលជាការកើនឡើង ២.៥អង្សាសេ ពីមធ្យមភាគពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២០។ កាលពីថ្ងៃទី១៤ ខែមេសា សីតុណ្ហភាពហក់ឡើងខ្ពស់ ជាពិសេសនៅពេលថ្ងៃ ដែលបារតវាស់សីតុណ្ហភាពនៅទីក្រុងសេអ៊ូល និងតំបន់នៃខេត្តកាងវ៉ុន កើនឡើងដល់ប្រហែល ៣០អង្សាសេ។

កាលពីខែកុម្ភៈ ប្រធាននៃកិច្ចពិភាក្សាស្តីពីអាកាសធាតុ COP28 កាលពីឆ្នាំមុន បាននិយាយថា ពិភពលោកត្រូវការថវិការាប់ពាន់លានដុល្លារ ដើម្បីជំរុញការផ្លាស់ប្តូរទៅកាន់ថាមពលបៃតង និងដោះស្រាយការឡើងកំដៅផែនដី។

ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិកំពុងស្ថិតក្រោមសម្ពាធដើម្បីផ្តួចផ្តើមកំណែទម្រង់យ៉ាងទូលំទូលាយ ដើម្បីតម្រឹមការផ្តល់ប្រាក់កម្ចីរបស់ពួកគេ ជាមួយនឹងគោលដៅកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងការទប់ស្កាត់ការឡើងកំដៅផែនដីនៅកម្រិត ១.៥អង្សាសេ លើសពីកម្រិតមុនឧស្សាហកម្ម៕

ប្រភព៖ AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner