បុណ្យទន្លេកាន់តែកៀក រដ្ឋបាលខេត្តតាកែវអំពាវនាវដល់មន្រ្តីរាជការ​ ប្រជាពលរដ្ឋចូលរួមសម្អាតក្រុង

តាកែវ៖ក្រុមការងារក្រសួងទេសចរណ៍ និងមន្រ្តីរដ្ឋបាលខេត្តតាកែវ​កាលពីព្រឹកថ្ងៃទី១៣ ខែមីនា បានជួបប្រជុំជាថ្មីម្តងទៀត​ដើម្បីជួប​ពិភាក្សារៀបចំយុទ្ធនាការ”កម្ពុជាស្អាត តាកែវស្អាត” ត្រៀមអបអរ​សាទរបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ដែល​នឹងប្រព្រឹត្តទៅរយៈ​ពេលបីថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ខាងមុខនេះ។

តាមរយៈកិច្ចប្រជុំ លោក ងិន ងិនដា អភិបាលរងខេត្តតាកែវបាន​ប្រាប់ដល់ក្រុមការងារដោយអំពាវនាវ និងរំលឹកដល់​មន្រ្តី​រាជការ ប្រជាពលរដ្ឋ អាជីវករ យុវជនយុវនារី សាធារណៈជនទូទៅទាំងអស់ សូមបន្តយកចិត្តទុកដាក់ ចូលរួមសំអាត​អនាម័យទាំងអស់គ្នា ដើម្បីត្រៀមអបអរសាទរបុណ្យទន្លេលើកទី៩ ដែលជាមុខមាត់​របស់ខេត្ត។

លោក ងិន ងិនដា បន្តថា ដើម្បីអបអរសាទរបុណ្យទន្លេប្រព្រឹត្តបរិស្ថាន​ស្អាតល្អ គប្បីមន្រ្តីរាជការ ពលរដ្ឋ យុវជនទាំងអស់ ចូលរួមសំអាត​ជុំវិញមន្ទីរអង្គភាព លំនៅដ្ឋាន និងតាមដងផ្លូវនានា ពិសេសនៅទី​តាំងត្រៀមរៀបចំបុណ្យទន្លេ ឱ្យ​បានស្អាត​ល្អ ដើម្បីជាការលើក​សម្រស់ក្រុងតាកែវ និងដើម្បីទាក់ទាញភ្ញៀវជាតិ អន្តរជាតិមក​កំសាន្តខេត្តតាកែវ ដែលល្បីពងទាកូន
ឆ្ងាញ់ និងម្ហូបប្លែកៗ៕
ដោយ៖តាកែវ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner