បណ្ណាល័យ​ARDB នឹងសម្ពោធដាក់អោយប្រេីប្រាស់នៅថ្ងៃទី១៨​ ខែ​មេសា​ ឆ្នាំ២០២៥​ ខាងមុខនេះ

(ភ្នំពេញ)៖ បណ្ណាល័យ​ARDB,​ មជ្ឈមណ្ឌលស្រាវជ្រាវ​ អគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ និង​ APRACA Center of Excellence នឹងសម្ពោធដាក់អោយប្រេីប្រាស់នៅថ្ងៃទី១៨​ ខែ​មេសា​ ឆ្នាំ២០២៥​ ខាងមុខនេះ

ក្នុងសំណេរលើកឡើងនៅក្នុងបណ្តាញសង្គម FB ផ្លូវការ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានលើកឡើងថា ការបង្កើត​បណ្ណាល័យ​ និងស្ថាប័នស្រាវជ្រាវទាំង២នេះ​ ក្នុងគោលបំណង​ លេីកកម្ពស់ការស្រាវជ្រាវ​ និងអភិវឌ្ឍន៍(R&D) ក៏ដូចជា​ ប្រមូលផ្តុំ​ និងចងក្រងឯកសារទុកស្រាប់កូនខ្មែរជំនាន់ក្រោយៗ​ សិក្សាស្វែងយល់អំពីបទពិសោធន៍របស់កូនខ្មែរជំនាន់មុន។

ឯកឧត្តមបណ្ឌិត កៅ ថា បានគូសបញ្ជាក់ថា ជាទស្សន:ផ្ទាល់ខ្លួន​ ខ្ញុំសង្កេតឃេីញថា​ ខ្មែរយេីងហាក់ដូចជាបាត់ទម្លាប់កត់ត្រាឯកសារទុក​ ចាប់ពីក្រោយការដួលរលំសម័យអង្គរដ៏រុងរឿងមក​ រហូតដល់សម័យបារាំងចូលស្រុក​ ១៨៦៨​ បារាំងបានជួយកត់ត្រាឯកសារទុកអោយ​ ក្រៅអំពីការកត់ត្រាក្នុងស្ត្រាស្លឹករឹតបន្តិចបន្តួចប៉ុណ្ណោះ។

ជាមួយគ្នានេះ​ ខ្មែរយេីងជួបគ្រោះមហន្តរាយបត់បង់ឯកសារ២លេីកធំៗ​ គឺ(១)​ សម័យលង្វែក-ប្រាក់ដួង​ និង(២)​ សម័យប៉ុលពតដ័ខ្មៅងងឹត​ ដែលពួកគេកម្ទេចទាំងឯកសារមានជីវិត(គ្រូបង្រៀន​ គ្រូពេទ្យ​ វិស្វករ..)​ និងឯកសារផ្សេងៗ​ ជាពិសេស​ ច្បាប់​ បញ្ញត្តិ​ វប្បធម៌ខ្មែរ​ សាសនា…។

ខ្ញុំសូមអំពាវនាវ​ ដល់បងប្អូនខ្មែរ​ ចូលរួម​ស្រាវជ្រាវ​ ចងក្រងឯកសារទុកអោយបានសម្បូណ៌បែប​ សម្រាប់អ្នកជំនាន់ក្រោយយេីង​ អភិវឌ្ឍខ្លួន​ និងជាតិ​ អោយថ្កុំថ្កេីងរុងរឿងតរៀងទៅហ្នង។

បណ្ណាល័យ​ARDB បេីកអោយប្រេីប្រាស់ជាសាធារណ:​ ជាពិសេស​ ប្អូន​និស្សិត​ អាចមកចូលអាន​ និងស្រាវជ្រាវផ្ទាល់​ គ្រប់ពេល​ ដោយមានភ្ជាប់ប្រព័ន្ធអុីនធេីណែតល្បឿនលឿន។

សូមអំពាវដល់សប្បុរសជនមេត្តាផ្តល់ជូនជាសៀវភៅ​ និងឯកសារស្រាវជ្រាវផ្សេងៗ​ មកតម្តល់ទុកជាប្រយោជន៍សាធារណ:នៅ​បណ្ណាល័យ​ARDB ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner