កាកបាទក្រហមកម្ពុជា ប្រជុំគណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគ​រកជំនួយគាំទ្រទិវា ៨ឧសភា ២០២៥

(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចប្រជុំគណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើក ទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃ កាកបាទក្រហមកម្ពុជា ក្រោមមូលបទ៖ ‘’រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ’’ ក្រោមអធិបតីភាព លោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទ ក្រហមកម្ពុជា នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។

ជាកិច្ចចាប់ផ្តេីម លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទ​ក្រ​ហម​កម្ពុជា បានអានសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាព​គណ:កម្មាការ និងអនុគណ:កម្មាការ។

ជាមួយគ្នានេះដែរ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរង​ទី១ ក៏បានជម្រាបជូនអំពីការងារដែលអនុវត្តន៍កន្លងមក​របស់​អនុគណ:កម្មាការខ្លឹមសារ បេីទោះបីជាកិច្ចប្រជុំនេះជាលេីកដំបូង ក៏ប៉ុន្តែអនុគណ:កម្មាការខ្លឹមសារ បានអនុវត្តន៍ការងាររបស់ខ្លួនមួយ​ជំហានមុនរយះពេល១ខែមកហេីយ ក្នុងនោះដោយចាប់ផ្តេីមពីការ​ធ្វើសន្និសីទសារព័ត៌មានដេីម្បីធ្វេីការផ្សព្វផ្សាយ អំពីគោលការណ៍ សម្រាប់ការចុះផលិតព័ត៌មានក៏ដូចជាសមិទ្ធផលមួយឆ្នាំរបស់ កក្រក រួមទាំងការចងក្រងជា បទយកការណ៍ និងឯកសារផ្សេងៗ ដេីម្បីរួម​ចំណែកផ្សព្វផ្សាយអត្ថន័យទិវា ៨ឧសភា ក្នុងនោះ កក្រក ក៏បាន​ចេញ​សេចក្តីប្រកាសព័ត៌មាន ដេីម្បីគៀងគររកមូលនិធិពីសប្បុរសជន​នានា ដេីម្បីតម្កល់ទុកប្រេីប្រាស់ក្នុងបុព្វហេតុមនុស្សធម៌ សម្រា​ប់​ឆ្នាំបន្ត។

ដោយឡែក​ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញឹក បានជម្រាប​ជូនអំពីរបៀបនៃការគៀរគរប្រភពមូលនិធិពីបណ្តាលសប្បុរសជននានា ទាំងក្នុងវិស័យរដ្ឋ និងឯកជន បេីទោះជាការគៀងគរនេះមាន​រយៈពេលខ្លីមែនបេីប្រៀបធៀបទៅឆ្នាំមុន តែសង្ឃឹមថា សប្បុរសជន នៅតែបន្តចូលរួមចំណែក ចែករំលែកក្តីស្រលាញ់ជាមួយ កក្រក ក្នុងបុព្វហេតុមនុស្សធម៌ ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំដ៏មានអត្ថន័យនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានកោតសសេីរចំពោះគណ:កម្មាការ និងអនុគណ:​កម្មាការទាំងពីរ ចំពោះការខិតខំប្រឹងប្រែងជំរុញការ​ផ្សព្វផ្សាយ ទាំង​ផ្នែកខ្លឹមសារ និងទាំងផ្នែកមូលនិធិ ក្នុងរយះពេលកន្លងមក ។ តែទោះជាយ៉ាងនេះក្តី លោកជំទាវបណ្ឌិត បានផ្តល់អនុសាសន៍​មួយចំនួន ដេីម្បីបង្កេីនការគៀរគររកមូលនិធិ ក្នុងនោះ ក្រៅពីការ​ផ្សព្វផ្សាយព័ត៌មាន លេីបណ្តាញ ទូរទស្សន៍ ទាំងរដ្ឋ ឯកជន និង​ប្រព័ន្ធផ្សព្វផ្សាយសង្គម គួរតែទំនាក់ទំនងជាមួយអ្នកបង្កេីតមាតិការ ដែលមានប្រជាប្រិយភាពក្នុងសង្គម ដេីម្បីឲ្យជួយផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍ទិវា ៨ ឧសភា ឲ្យកាន់តែមានភាពផុលផុស សំដៅជំរុញ​ឲ្យ​សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគវិភាគ​ទាន​ដោយការស្ម័គ្រចិត្ត ជូន កក្រក ដេីម្បីសមាគមជាតិមួយនេះ​មាន​និរន្តភាព​ក្នុង​ការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយ​រងគ្រោះ​បំផុតទូទាំងប្រទេស ។

ក្នុងកិច្ចប្រជុំនេះដែរ ឆ្លេីយតបទៅនិងសំណេីររបស់ឯកឧត្តម ឃួង ស្រេង ដែលចង់បង្កេីតព្រឹត្តិការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ ដេីម្បីគៀរគររកមូលនិធិសម្រាប់ទ្រទ្រង់ កក្រក ក្នុងឱកាស ៨ឧសភា និងខួប៧០ឆ្នាំ កក្រក លោកជំទាវបណ្ឌិត បានយល់ស្រប ប៉ុន្តែលេីពេលវេលាសមស្របណាមួយ ។

ក្នុងនាមភរិយានាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិត បានសន្យាថានិង​ខិតខំ​អំពាវនាវទៅដល់ភរិយាថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ដេីម្បី​ចូលរួមចំណែកជាវិភាគទានដល់បុព្វហេតុមនុស្សធម៌ជាមួយ កក្រក ។

សូមបញ្ជាក់ថា ៖ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទ​ក្រ​ហម ៨ ឧសភា ២០២៥ ដែលប្រារព្វឡេីងស្របពេលខួបទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា នឹងប្រព្រឹត្តិ ក្រោមមូលបទ រួមគ្នាស័្មគ្រចិត្ត ដេីម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner