លោក Zelensky ស្វែងរកបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌជាមួយរុស្ស៊ី

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃពុធ បានអំពាវនាវឲ្យមាន “បទឈប់បាញ់ពេញលេញភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ” ប៉ុន្មានម៉ោងក្រោយរុស្ស៊ីប្រើដ្រូនវាយប្រហារឡានក្រុងស្លាប់មនុស្ស ៩ នាក់ និង របួស ៤៩ នាក់នៅទីក្រុង Marganets ភាគខាងត្បូង។

លោក Zelensky បានហៅវាថា ជា “ការវាយប្រហារដ៏ព្រៃផ្សៃ និងជាឧក្រិដ្ឋកម្មសង្គ្រាមដោយចេតនាយ៉ាងពិតប្រាកដ”។

លោក Zelensky បានធ្វើការអំពាវនាវសាជាថ្មី ឱ្យផ្អាកមួយផ្នែកលើការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។

មេដឹកនាំអ៊ុយក្រែនរូបនេះ បានអះអាងទៀតថា យើងក៏ត្រៀមខ្លួនរួចជាស្រេច ក្នុងការចរចាដោយផ្ទាល់ជាមួយរុស្ស៊ី សម្រាប់បទឈប់បាញ់ភ្លាមៗ សំដៅការពារអាយុជីវិតជនស៊ីវិល៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner