សប្បុរសជន៦ក្រុមទៀត បន្តចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា

(ភ្នំពេញ)៖ សប្បុរជន ៦ក្រុមទៀត បន្តចូលរួមបរិច្ចាគថវិកាជូន កក្រក នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដើម្បីអបអរក្នុងឧកាសទិវា ៨ ឧសភា ឆ្នាំ២០២៥ ក្រោមធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នាទីស្នាក់កណ្តាល ។

សប្បុរសដែលបានចូលរួមបរិច្ចាគថវិកា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំនៃកាកបាទក្រហមកម្ពុជា នាឱកាសនេះរួមមាន៖

១- ក្រសួងធនធានទឹក និងឧតុនិយម ចំនួន ២០០.០០ ដុល្លារអាម៉េរិក, ២- ក្រុមហ៊ុន ម៉ែន សារុន ចំនួន ២០០.០០ ដុល្លារ អាម៉េរិក, ៣- ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ចំនួន ១០០.០០០ ដុល្លារអាម៉េរិក, ៤- ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC/BIDV) ចំនួន ៣០០.០០ ដុល្លារអាម៉េរិក, ៥- ធនាគារកាណាឌីយ៉ា (Canadia Bank) ចំនួន ២០០.០០០ ដុល្លារអាម៉េរិក និង ៦- ក្រុមហ៊ុន ហ្គេនស៍បឺក (GANZBERG) មួកសុវត្ថិភាព ចំនួន ៥០០មួក គិតជាថវិកា ស្មើនឹង ៣៨.៥០០ ដុល្លារអាម៉េរិក ។

ក្នុងឱកាសជួបសវនាការទទួលថវិកា និងអំណោយពីសប្បុរសជននាឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកក្រហមកម្ពុជា ពិតមានសេចក្តីរំភើបរីករាយក្រៃលែង និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះទឹកចិត្តរបស់ សប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគធនធានជូនដល់ កាកបាទក្រហមកម្ពុជា ដើម្បីយកទៅប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្រីក្រ ទទួលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ សូមគោរពថ្លែងអំណរគុណដល់សប្បុរជនទាំងអស់ ដែលបានបរិច្ចាគ សម្ភារ និងថវិកាផ្ទាល់ខ្លួនក្នុងបុព្វហេតុមនុស្សធម៌មួយនេះ ។

ទន្ទឹមនឹងនេះលោកជំទាវបណ្ឌិត ក៏បានលើកឡើងពីភាពប៉ិនប្រសប ឈ្លាសវៃ ដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ក្នុងការងារមនុស្សធម៌កន្លងមកនេះ ។

លោកជំទាវសូមកោតសសើរនូវទឹកចិត្តសប្បុររបស់បងប្អូន ដែលបានចូលរួមនាឆ្នាំកន្លងៗមកក្នុងការជួយដល់ប្រជាជនកម្ពុជា ដែលងាយរងគ្រោះ និងរងគ្រោះបំផុតបានយ៉ាងរហ័ស នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយមិនមានភាពរើសអើង និងតម្លាភាពខ្ពស់។

លោកជំទាវបណ្ឌិត បានបន្ដអំពាវនាវចំពោះសប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមបរិច្ចាគថវិកា ឬសម្ភារៈជូន កាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដើម្បីឱ្យសមាគមជាតិមួយនេះ មានមូលនិធិសម្រាប់បន្តបេសកកម្មមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតគ្រប់រូបភាព រួមទាំងគ្រោះមហន្តរាយបង្កឡើង ដោយមនុស្ស និងធម្មជាតិ ។

សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកាជូន កាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ដើម្បីឱ្យសមាគមជាតិមួយនេះមានមូលនិធិ សម្រាប់បន្តបេសកកម្មមនុស្សធម៌ សូមចូលរួមតាមរយៈក្រុមការងារប្រចាំការ ទទួលបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធីប្រគល់-ទទួលថវិកា សម្ភារៈ រៀងរាល់ម៉ោងធ្វើការ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner