អតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ៣០គ្រួសារ ទទួលបានដី ផ្ទះ ទៅរស់នៅខេត្តឧត្តរមានជ័យ
(ភ្នំពេញ)៖ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញសំណេះសំណាល និងជូនដំណើរសមាជិក សមាជិកាសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ចំនួន ៣០គ្រួសារ ដែលទទួលបានដី ផ្ទះ ទៅរស់នៅលើដីសម្បទានសង្គមកិច្ច ភូមិស្រះទឹកតេជោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ព្រមទាំងឧបត្ថម្ភនូវសម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់បងប្អូនអតីតយុទ្ធជនផងដែរ ។
អតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញទាំង ៣០គ្រួសារ ក្នុងនោះមានអតីតយុទ្ធខណ្ឌឫស្សីកែវ មានចំនួន ០២គ្រួសារ គឺ លោក ខាំ ហ៊ុន រស់នៅសង្កាត់ច្រាំងចំរេះទី២ ទទួលបានក្បាលដីលេខ៩២ និង លោក ម៉ី ភាជ រស់នៅសង្កាត់ទួលសង្កែទី១ ទទួលបានក្បាលដីលេខ៧៦ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ សូមជូនពរបងធ្វើដំណើរទៅរស់នៅកន្លែងថ្មី សុខសប្បាយ មានសុខភាពល្អ ដាំដំណាំបានផលល្អ ៕
ដោយ ៖ វណ្ណលុក








