ក្រឡាប់ទូកទេសចរចិន ស្លាប់ ៩នាក់ និង ៧០នាក់បញ្ជូនទៅសង្គ្រោះនៅពេទ្យ

ប៉េកាំង ៖ ទូកដឹកអ្នកទេសចរពីរគ្រឿងជួបគ្រោះថ្នាក់ក្រឡាប់ចាក់មនុស្សចូលទឹកទន្លេ បណ្តាលឲ្យមនុស្ស ៩នាក់ស្លាប់ ម្នាក់បាត់ខ្លួន ជួយបាន ៤នាក់ និង ៧០នាក់ទៀតបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

សោកនាដកម្មនេះ កើតឡើងកាលពីថ្ងៃអាទិត្យ នៅទន្លេក្នុងតំបន់ទេសចរណ៍មួយក្នុងទីក្រុង Qianxi ខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន។ ហេតុការណ៍នេះបានបណ្ដាលឲ្យអ្នកដំណើរ ៨៤នាក់ធ្លាក់ចូលទឹកទន្លេ។

ទន្ទឹមគ្នានេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងទាំងអស់នៅក្នុងប្រតិបត្តិការស្វែងរក ជួយសង្គ្រោះ និងការព្យាបាលអ្នករបួស។

លោកប្រធានាធិបតី ស៊ី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងវិធានការសុវត្ថិភាពនៅក្នុងតំបន់ទេសចរណ៍ និង កន្លែងសាធារណៈធំៗផ្សេងទៀតផងដែរ។

បើតាមទីភ្នាក់ងារ CCTV ចំពោះមូលហេុតដែលបណ្ដាលឲ្យកើតមានហេតុការណ៍នេះ នៅមិនទាន់មានរបាយការណ៍លម្អិតបញ្ជាក់នៅឡើយនោះទេ។

ឧប្បត្តិហេតុនេះកើតឡើងក្នុងរយៈពេលជាងពីរខែបន្ទាប់ពីមនុស្ស ១១នាក់បានស្លាប់នៅក្នុងការហេតុការណ៍ទូកដឹកអ្នកដំណើរបុកកប៉ាល់ឧស្សាហកម្ម ចាក់មនុស្ស ១៩នាក់ចូលទឹកទន្លេនៅក្នុងខេត្ត Hunan ភាគកណ្ដាលប្រទេសចិន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner