អាមេរិកថា គោលដៅចំណាយថ្មីរបស់ណាតូនឹងដណ្តប់លើវិស័យការពារជាតិ

ព្រុចសែល ៖ មន្រ្ដីអាមេរិក នៅថ្ងៃអង្គារ និយាយថា ការប្តេជ្ញាចិត្តចំណាយថ្មីរបស់អង្គការណាតូ ក្នុងកិច្ចប្រជុំកំពូលនៅខែក្រោយនេះ គួរតែគ្របដណ្តប់លើវិស័យការពារជាតិដ៏ទូលំទូលាយ ហើយគាំទ្រសំណើរបស់ប្រមុខណាតូ លោក Mark Rutte ដែលចង់ឱ្យសមាជិកបង្កើនការចំណាយដល់ ៣.៥ភាគរយ។

កន្លងមក លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងដាក់សម្ពាធលើសម្ព័ន្ធមិត្តឱ្យយល់ព្រមលើគោលដៅចំណាយថ្មីចំនួន ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប នៅពេលដែលមេដឹកនាំជួបប្រជុំគ្នាក្នុងខែមិថុនា នៅទីក្រុងឡាអេ ខណៈសំណើនេះគឺខ្ពស់បំផុតមិនធ្លាប់មាន និងជារឿងលំបាកសម្រាប់សមាជិក ៣២ របស់ណាតូ។

រីឯអគ្គលេខាធិការអង្គការណាតូ លោក Rutte ក៏ធ្លាប់បានបង្ហើរពីកិច្ចព្រមព្រៀងមួយ ដើម្បីជំរុញការចំណាយដល់ ៣.៥ភាគរយលើវិស័យយោធានៅឆ្នាំ២០៣២ ហើយ ១.៥ភាគរយផ្សេងទៀតនឹងចំណាយទាក់ទងនឹងសន្តិសុខដ៏ទូលំទូលាយ។

ស្របពេលកើនឡើងភាពតានតឹងសកល អឺរ៉ុបបានបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយអ៊ុយក្រែននៅឆ្នាំ ២០២២។ ប៉ុន្តែ ប្រទេស មួយ ចំនួន រួម មានកាណាដា អ៊ីតាលី និង អេស្បាញ ត្រូវ បាន គេ រំពឹង ថា នននឹងបង្កើនការចំណាយតែ ២ភាគរយ ប៉ុណ្ណោះ នៅ ឆ្នាំ ២០២៥នេះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner